ផលិតផលកសិកម្ម

ខ្មែរហ្វូត ជាក្រុមហ៊ុនអង្ករដំណើរការបែបលក្ខណៈគ្រួសារ ដែលមានជំនាញក្នុងការកែច្នៃ និង ធ្វើ ពាណិជ្ជកម្មអង្ករ។ ក្រុមហ៊ុនខ្មែរហ្វូតបានដំណើរការជាលើក ដំបូងនៅឆ្នាំ ១៩៩៤ ជាក្រុមហ៊ុនទិញអង្ករ ដើម្បីស្តុកទុក ហើយបានចុះបញ្ជីជាក្រុមហ៊ុន ឯកជនទទួលខុសត្រូវមានកំរិត ក្នុងឆ្នាំ ១៩៩៩។ សព្វថ្ងៃ នេះ ក្រុមហ៊ុនខ្មែរហ្វូត ត្រូវបានគេស្កាល់ថាជាក្រុមហ៊ុនចែកចាយ និង នាំអង្ករចេញដ៏ធំមួយក្នុងព្រះរាជា ណាចក្រកម្ពុជា។ ក្រុមហ៊ុនខ្មែរហ្វូតមានរោងចក្រកែច្នៃ អង្ករដែលមានទីតាំងក្នុងទីក្រុងភ្នំពេញ ដែល ផលិត​​​ អង្ករសំរាប់នាំចេញ។

អាន​អត្ថបទ​ទាំងស្រុង...

រោងម៉ាស៊ីនកិនស្រូវ QC បានបងើ្កតឡើងដោយលោកប្រធាន សួង ឃាង ក្នុងឆ្នាំ ២០០៧។ តាមរយៈ ការធ្វើ កិច្ចសន្យាជាមួយនឹងប្រជាកសិកលើទំហំដីស្រែ ៦០០ ហិកតា ព្រមទាំងមានទំនាក់ទំនងល្អ និង ជិតស្និតជាមួយរោងម៉ាស៊ីនកិនស្រូវផ្សេងៗក្នុងស្រុក រោងម៉ាស៊ីនកិនស្រូវ QC អាចមានលទ្ធភាពផលិត និងផ្តល់ជូនដល់អតិថិជន នូវអង្ករខ្មែរគ្រប់ប្រភេទដែលមានគុណភាពខ្ពស់។ បាននាំផលិតផលអង្ករ កម្ពុជាទៅកាន់ សហគមន៍ អឺរ៉ុប ដែលមានប្រទេសដូចជាៈ អាលឺម៉ង់ បារំាង ប៊ែលស៊ិច និង ប៉ូលទុយក្យាល់ ចាប់តាំងពីឆ្នាំ ២០០៧មកម្លេះ។

អាន​អត្ថបទ​ទាំងស្រុង...

ប្រវត្តិក្រុមហ៊ុន និងទស្សនវិស័យ ក្រុមហ៊ុន ឡូរ៉ង់ អាហរណ័ នីហរ័ណ ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំរិតនិងជាក្រុមហ៊ុនដែលឈានមុខគេក្នុងការ ផលិតនូវអង្កសំរាប់ ទីផ្សារជាតិ និងនាំចេញទៅទីផ្សារអន្តរជាតិ រួមមានប្រទេស ចិន ហុងកុង សំាងហ្គាពូរ ទី្វបអាហ្រ្វិក អឺរ៉ុប និង សហរដ្ឋអាមេរិច។ ក្រុមហ៊ុនបានផលិតនូវអង្កrដែលមាន គុណភាពខ្ពស់ចាប់តាំងពីពេលដែលបាន បង្កើត ក្រុមហ៊ុនក្នុងឆ្នាំ ១៩៩៤ ហើយត្រូវបានគេទទួលស្គាល់ នៅក្នុងប្រទេសកម្ពុជាដោយស្លាកសញ្ញាផ្កាឈូកបី ។

ក្រុមហ៊ុនឡួរ៉ង់ជាក្រុមហ៊ុនមួយដែលឈានមុខគេក្នុងការនាំអង្ករចេញនិងផលិតឡើងក្រោមស្លាកសញ្ញាផ្សេងៗទៀតដើម្បី នាំចេញទៅទីផ្សារអន្តរជាតិ។

អាន​អត្ថបទ​ទាំងស្រុង...