រតនៈគីរី

ខេត្តរតនៈគីរី
ក-ព័ត៌មានទូទៅ
-ផ្ទៃដី ១០.៧៨២ គម២
-ប្រជាជន ១៤៣.៣៣៧.នាក់
-ចំនួនភូមិ/ឃុំ/ស្រុក មាន ២៤០ ភូមិ, ៤៦ ឃុំ, ៨ ស្រុក, សង្កាត់ ៣, ក្រុង ១
ខ-អាស័យដ្ឋាន
-មន្ទីរពាណិជ្ជកម្មខេត្តៈ ភូមិ២ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនៈគីរីទូរស័ព្ទលេខៈ ០១២ ៨៧៩ ២២៩ / ០៧៥ ៩៧៤ ២០៤
- Provincial Department of Commerce: Village No.2, Sangkat Labaseik, Banlung City, Rattanak Kiri, Tel: 012 879 229 / 075 974 204
កៅស៊ូត្រូវបាននាំយកមកដាំដំបូងគេបង្អស់ ក្នុងទឹកដីខេត្តកំពង់ចាមនៃប្រទេសកម្ពុជានាសម័យអាណានិគមបារាំង ក្នុងអំឡុងឆ្នាំ ១៩២០។ លុះក្រោយមកក្នុងអំឡុងឆ្នាំ ១៩៧០ ដំណាំនេះត្រូវបានពង្រីកជាបន្តបន្ទាប់លើទឹកដីតំបន់ខ្ពង់រាបភាគឥសាន្តមានខេត្តរតនគីរីជាដើម ដែលជាតំបន់ដីក្រហម។ បច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគចំការកៅស៊ូ បានចាប់ផ្តើមកាប់ដើមកៅស៊ូចាស់ចោល ហើយដាំដើមកៅស៊ូថ្មីៗជំនួសវិញនៅលើផ្ទៃដីចំនួន ៩៨ ហ.តដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុនកៅស៊ូក្រុមសាមគ្គីចំនួន ២,៧៥៥ ហិកតានៅមានចំការកៅស៊ូលក្ខណៈគ្រួសារ ច្រើនពាន់ហិកតាកំពុងពង្រីកផ្ទៃដីដាំដុះជាបន្តបន្ទាប់។
-ទំហំផលិតកម្ម ផ្ទៃដីដាំកៅស៊ូមានចំនួន ៩៤,៨៧៨ ហ.ត
-ចំនួនអ្នកផលិត ក្រុមហ៊ុនចំការកៅស៊ូក្នុងស្រុកមាន១ កៅស៊ូលក្ខណៈគ្រួសារមានរាប់រយគ្រួសារ។
-ទីផ្សារ ប្រទេសវៀតណាម ចិន សិង្ហបូរី និងម៉ាឡេស៊ី។
-រដូវប្រមូលផល ជារៀងរាល់ខែលើកលែងខែកុម្ភៈ ដល់ពាក់កណ្តាលខែមីនា។
ទំនាក់ទំនងពាណិជ្ជកម្ម
ក្រុមហ៊ុនចំការកៅស៊ូ តាយ សេង TAI SENG RUBBER TRADING Co.,Ltd
-ទីតាំងផលិតកម្ម ភូមិ២ ឃុំកាចាញ ក្រុងបានលុង ខេត្តរតនៈគីរី។
-ទូរស័ព្ទលេខ ០១២ ៦៥៥ ១៦៨ / ០២៣ ៧២៣ ៤៩២
-ទូរសារ ០២៣ ៧២៣ ៥៩៤ / ៤២៧ ៥៥១
-ទំនាក់ទំនង លោក លី ហុងសិន


ខេត្តរតនៈគីរី ជាខេត្តដែលមានរ៉ែត្បូងធម្មជាតិមានគុណភាពល្អ និងមានភាពល្បីល្បាញបន្ទាប់ពីខេត្តប៉ៃលិន។ ដោយមើលឃើញពីសក្តានុពលរបស់ធនធានធម្មជាតិដ៏មានតំលៃនេះ បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនបានមកបណ្តាក់ទុនធ្វើអាជីវកម្មរុករករ៉ែត្បូងនៅស្រុកបរកែវ ជំរុំអូរសៀង ឡៃ ទឹកធ្លាក់៧ជាន់ និងនៅភូមិបីស្រុក