រតនៈគីរី

ខេត្តរតនៈគីរី
ក-ព័ត៌មានទូទៅ
-ផ្ទៃដី ១០.៧៨២ គម២
-ប្រជាជន ១៤៣.៣៣៧.នាក់
-ចំនួនភូមិ/ឃុំ/ស្រុក មាន ២៤០ ភូមិ, ៤៦ ឃុំ, ៨ ស្រុក, សង្កាត់ ៣, ក្រុង ១
ខ-អាស័យដ្ឋាន
-មន្ទីរពាណិជ្ជកម្មខេត្តៈ ភូមិ២ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនៈគីរីទូរស័ព្ទលេខៈ ០១២ ៨៧៩ ២២៩ / ០៧៥ ៩៧៤ ២០៤
- Provincial Department of Commerce: Village No.2, Sangkat Labaseik, Banlung City, Rattanak Kiri, Tel: 012 879 229 / 075 974 204
សណ្តែកសៀងជាដំណាំដែលមានប្រភពមកពីតំបន់អាស៊ីអាគ្នេយ៍ ។ វាជា ប្រភេទដំណាំដែលមានបរិមាណដ៏ច្រើននៃសារធាតុប្រេងនិងប្រូតេអ៊ីន។ សណ្តែកសៀងអាចផលិតទៅជាផលិតផលអាហារជាច្រើនដូចជា ៖ ទឹកសណ្តែក, នំសណ្តែក, តៅហ៊ូ, ទឹកស៊ីអ៊ីវ ។ល។ ផ្អែកលើការពិនិត្យដោយផ្ទាល់ភ្នែក សណ្តែកសៀងមានគ្រាប់ធំ សំបកភ្លឺ និងមានជាតិម្សៅច្រើន ។ ដំណាំទាំងនេះត្រូវបានប្រមូលទៅលក់នៅ មជ្ឈមណ្ឌលពាណិជ្ជកម្មបរកែវ។
- ទំហំផលិតកម្ម ៖ ផ្ទៃដីដាំដុះមានចំនួន ៣.១២០ ហិកតា និងបានទិន្នផលប្រមាណ ៤.៧៥២ តោនក្នុងមួយឆ្នាំ។
- អាជីវករប្រមូលទិញ៖ មានប្រាំបួនកន្លែងផ្សេងគ្នាសម្រាប់ការធ្វើពាណិជ្ជកម្ម។
- ទីផ្សារ ៖ ត្រូវបាននាំទៅប្រទេសវៀតណាមតាមរយៈច្រកព្រំដែន អូយ៉ាដា ខេត្តរតនៈគីរី ។
- រដូវប្រមូលផល ៖ ចាប់ពី ខែតុលា ដល់ ខែធ្នូ ។
ទំនក់ទំនងពាណិជ្ជកម្ម ៖
អ្នកប្រមូលផលសណ្តែក ៖ ភូមិលេខ ១, ឃុំ Larminh, ស្រុក បរកែវ, ខេត្តរតនៈគីរី ។
ទំនាក់ទំនង ៖ អ្នកស្រី ហូ ហៀង ទូរស័ព្ទលេខ៖ ០១២ ៥៥០ ៦០៨ / ០១១ ៥៨២ ៧៤៩ ។
ដំឡូងមីជាប្រភេទរុក្ខជាតិមានដើមស្រដៀងឈើ រុក្ខជាតិប្រភេទនេះមានដើមកំណើដំបូងគេបង្អស់ក្នុងទ្វីបអាហ្វ្រីក ភាគខាងត្បូង លុះក្រោយមកបានរីកសាយភាយដល់តំបន់ត្រូពិក។ ដំឡូងមីជាត្រូវបានចាត់ទុកថាជាដំណាំកសិ-ឧស្សាហកម្ម ព្រោះមើមរបស់វាអាចកែច្នៃជាផលិតផលផ្សេងៗ ដូចជាអេតាណុល ចំណីសត្វ ឬ ម្សៅដំឡូងមី សំរាប់ផលិតជាផលិតផលផ្សេងៗ និងចំណីអាហាររបស់មនុស្ស។
-ទំហំផលិតកម្ម ផ្ទៃដីដាំដុះមានចំនួន ៩៤០ ហ.ត , បរិមាណផល ១៤,១០០ តោន/ឆ្នាំ។
-ចំនួនអាជីវករក្នុងខេត្ត មានប្រហែល ២០-៣០ នាក់ ដែលសុទ្ធតែជាអ្នកនាំចេញទ្រុងទ្រាយតូចតាច
-ទីផ្សារ ប្រទេសវៀតណាម។
-រដូវប្រមូលផល ខែមករា ដល់ ខែឧសភា
ទំនាក់ទំនងពាណិជ្ជកម្ម
អាជីវករប្រមូលទិញ ភូមិលេខ៣ ឃុំឡាបានសៀក ស្រុកបានលុង ខេត្តរតនៈគីរី។
ទំនាក់ទំនងលោកស្រី នាង ផល / ទូរស័ព្ទលេខ ០១២ ២៨៩ ២៦៨
ស្វាយចន្ទីជាប្រភេទដំណាំងាយស្រួលដាំដុះ មិនរើសប្រភេទដី កសិករខេត្តរតនៈគីរីបានប្រើប្រាស់ពូជក្នុងស្រុក (ពូជស្វាយចន្ទីធម្មជាតិ) មកធ្វើការដាំដុះតាមលក្ខណៈធម្មជាតិដោយមិនប្រើប្រាស់ជីគីមី។
-ទំហំផលិតកម្ម ប្រមូលទិញបានចំនួនប្រហែលពី ៥០-១០០ តោន/ថ្ងៃ ពីស្រុកចំនួន៩ក្នុងខេត្ត។
-ចំនួនអ្នកផលិតក្នុងខេត្ត មានក្រុមហ៊ុនប្រមូលទិញមួយបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ជាសាខាក្រុមហ៊ុននៅប្រទេសវៀតណាម។ ក្រុមហ៊ុននេះជាអ្នកប្រមូលទិញគ្រាប់ស្វាយចន្ទីធំជាងគេនៅក្នុងខេត្ត ប៉ុន្តែមានអាជីវករខ្នាតតូច និងខ្នាតមធ្យមចំនួនប្រហែល ២០-៣០ នាក់ផ្សេងទៀតជាអ្នកប្រមូលទិញគ្រាប់ស្វាយចន្ទីដូចគ្នា។
-ទីផ្សារ ប្រទេសវៀតណាម
-ពេលវេលានៃការប្រមូលផល ខែកុម្ភៈ ដល់ ខែឧសភា។
ទំនាក់ទំនងពាណិជ្ជកម្ម
ក្រុមហ៊ុន ស៊្រីអាយ អ៊ិនធើរអ៊ិនដាសទ្រី
ផ្ទះលេខ៩៩ ផ្លូវ៧៨ ភូមិ៣ ឃុំឡាបានសៀក ស្រុកបានលុង ខេត្តរតនៈគីរី
ទំនាក់ទំនង លោក ឈិត ច័ន្ទវាសនា
ទូរស័ព្ទលេខ ០១២ ៦៧៩ ៨១៨ / ០១២ ៨១៣ ៨៨៣ / ០១២ ២៨០ ៨៨៣
លោកស្រី វ៉ែន អាជីវករប្រមូលទិញ និងជាអ្នកនាំចេញ
ទូរស័ព្ទ ០១២ ៩៨៦ ២១៦ / ទូរសារ ០២៣ ២១១ ៦៨៨
អ៊ីម៉ែល
អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីសំបុត្រឥតប្រយោជន៍ផ្សេងៗ។ អ្នកត្រូវការអនុញ្ញាត JavaScript ដើម្បីមើលវា។