ស្វាយរៀង

ខេត្ត​ស្វាយរៀង

ក-ព័ត៌មានទូទៅៈ

-ផ្ទៃដី                      ២.៩៦៦.៤០ គម

-ប្រជាជន                ៥៥០.៧៩៥ នាក់

-ចំនួនភូមិ/ឃុំ/ស្រុក   មាន៦៩០ភូមិ, ៨០ឃុំ, ៦ស្រុក, ​ក្រុងស្វាយរៀង​ និងក្រុងបាវិត

ខ-អាស័យដ្ឋាន

-មន្ទីរពាណិជ្ជកម្មខេត្តៈ សង្កាត់ស្វាយរៀង ​ក្រុងស្វាយរៀង ​ខេត្តស្វាយរៀង​

ទូរស័ព្ទលេខៈ ០៩២ ៥១២ ៥៩៤ / ០១១ ៦៩៥ ៧០៧

- Provincial Department of Commerce: S/K Svay Rieng, Svay Rieng city, Svay Rieng Province. Tel:092 512 594 / 011 695 707.

ដំឡូងមីគឺជាដំណាំ​កសិ-ឧស្សាហកម្ម ព្រោះមើមរបស់វាអាចកែច្នៃជាផលិតផលផ្សេងៗដូចជាអេតាណុល ​ចំណីសត្វ ឬ ម្សៅដំឡូងមី​សំរាប់ផលិតចំណីអាហាររបស់មនុស្ស។ ខេត្តស្វាយរៀងមានស្រុកចំនួន ៤ដែល ផលិតដំឡូង​មីបានច្រើនជាងគេ​គឺ​ស្រុកស្វាយទាប ​រមាសហែក ​ចន្ទ្រា ​និងស្រុករំដួល។

-ទំហំផលិតកម្ម ផ្ទៃដីដាំដុះមានចំនួន ៩,០០០ ហ.ត , ​បរិមាណផលទទួលបាន ១៦២,០០០ តោន/ឆ្នាំ។

-ចំនួនអាជីវករក្នុងខេត្ត មាន១សមាគមប្រមូលទិញ។

-ទីផ្សារ ប្រទេសវៀតណាម

-រដូវប្រមូលផល ខែ​ធ្នូ​ ដល់ ខែមីនា

ទំនាក់ទំនងពាណិជ្ជកម្ម

១-លោក​ តូច ​តែពេជ្រ​ ប្រធានសមាគមប្រមូលទិញស្រូវ

សង្កាត់ស្វាយរៀង ​ក្រុងស្វាយរៀង ខេត្ត​ស្វាយរៀង ​

ទូស័ព្ទលេខ ០១៧-០១៦ ២៦៣ ០៣០ / ០៤៤ ៩៤៥ ០៥០

២-លោក​ ប៉ុល​ សុខសុវណ្ណ ប្រធានការិយាល័យកសិកម្ម ស្រុករមាសហែក ​ខេត្តស្វាយរៀង។

​ទូរស័ព្ទលេខ ០១២ ៩៧៤ ៨៨១

ឫស្សីជារុក្ខជាតិដែលងាយស្រួលដាំដុះ និងលូតលាស់លឿនជាងរុក្ខជាតិនានាក្នុងពិភពលោក។ ឫស្សី ជារុក្ខជាតិ​មានប្រយោជន៍បំផុតសំរាប់មនុស្ស។ ឫស្សីជាវត្ថុធាតុដើមប្រើប្រាស់សំរាប់ផលិតជាឧបករណ៍ភ្លេង ​គ្រឿង សង្ហារឹម​ផ្សេងៗ មានតុ ​កៅអី ឬ សំភារៈសំណង់ជាដើម។ ខេត្តស្វាយរៀងមាន​មជ្ឍមណ្ឌលជំនាញ មូលដ្ឋានមួយ​កន្លែង បានធ្វើការកែច្នៃ​ឫស្សីពីងពុង​ដែលមានដាំក្នុងមូលដ្ឋាន ជាផលិតផលសង្ហារឹម​ដ៏​ប្រណិតសំរាប់ ផ្គត់ផ្គង់ ទីផ្សារ និង​ដើម្បីបង្កើនការងារ បង្កើនប្រាក់ចំណូលជូនប្រជាជនដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ទំនាក់ទំនងពាណិជ្ជកម្ម

លោក​ ហុក​ បូទី​ / នាយកមជ្ឍមណ្ឌលជំនាញមូលដ្ឋាន ភូមិធ្មល់ ​សង្កាត់ចេក ​ស្រុកស្វាយរៀង ​ខេត្តស្វាយរៀង​ទូរស័ព្ទលេខ ០១៦ ៦៩១ ១៤៨ / ០១១ ៥៦៣ ៣៤៤ / ០១៥ ៥៧៧ ៩៦៩

សូត្រគឺជាវត្ថុកើតចេញពីដង្កូវនាង ដែលដង្កូវនាងនោះស៊ីស្លឹកមនជាអាហារ។ ខេត្តស្វាយរៀងមានមជ្ឍមណ្ឌល​ បណ្តុះបណ្តាលវិជ្ជាជីវៈមួយកន្លែង​ដែលធ្លាប់ទទួលការគាំទ្រពីអង្គការរចនាសិប្បកម្មប្រទេសជប៉ុន បានជួយបណ្តុះបណ្តាល កុមារកំព្រា ​ស្ត្រី មេម៉ាយ​ លើមុខវិជ្ជាត្បាញ​ រវៃ​ ដេរ ប៉ាក់ និងច្នៃម៉ូតផលិតផលសូត្រ​អោយទៅជាផលិតផល​សំរេច ផ្សេងៗ។

ទំនាក់ទំនងពាណិជ្ជកម្ម

លោកស្រី​ មាស​ វណ្ណនី​ អ្នកគ្រប់គ្រងមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ

ភូមិព្រៃឆ្លាក់​ សង្កាត់ព្រៃឆ្លាក់ ​ក្រុង​ស្វាយរៀង ​ខេត្តស្វាយរៀង​

ទូរស័ព្ទលេខ ០១២ ២៩១ ៦៣៩ / ០៤៤ ៧១៥ ០៥៣

Related Items