កំពង់ធំ

ខេត្ត​កំពង់ធំ

ក-ពត៌មានទូទៅៈ

-ផ្ទៃដី                      ១៥.០៦១ គម

-ប្រជាជន                ៦៥៨.៦២០ នាក់

-ចំនួនភូមិ/ឃុំ/ស្រុក   មាន ៧៣៩ ភូមិ, ៧៣ ឃុំ, ៧ ស្រុក, សង្កាត់ ៨, ក្រុង ១

ខ-អាស័យដ្ឋាន

-មន្ទីរពាណិជ្ជកម្មខេត្តៈ ភូមិទី៧ សង្កត់កំពង់ធំ ​ក្រុងស្ទឹងសែន​ ខេត្តកំពង់ធំ ​ទូរស័ព្ទលេខៈ ០១២ ៨៥០ ៧៩៣

- Provincial Department of Commerce: Village No.7, S/K Kampong Thom, Stung Sen City. Tel: 012 850 793.

ដំឡូងមី​គឺជាដំណាំដែលកំពុងមានសក្តានុពលខ្ពស់ មើមរបស់វាអាចកែច្នៃជាផលិតផលផ្សេងដូចជា​អេតា​-ណុល ​ចំណីសត្វ​ ឬ ម្សៅដំឡូងមី​សំរាប់ផលិតចំណីអាហាររបស់មនុស្ស។ ប្រជាជនក្នុងស្រុកបារាយ ​និង​ស្រុកសណ្តាន់ ​នាំគ្នាដាំដុះ​ដំឡូងមីយ៉ាងផុលផុស ​ដើម្បីបំពេញតំរូវការទីផ្សារ។ ទីតាំងដាំដំឡូងសំខាន់មាន៤ស្រុក គឺ​ស្រុកបារាយ ស្រុកសណ្តាន់​ស្រុកប្រាសាទសំបូរ ​និង​ស្រុកប្រាសាទបល្ល័ង។

-ទំហំផលិតកម្ម ផ្ទៃដីដាំដុះមានចំនួន ១,៣៥១ ហ.ត , ​បរិមាណផលដំឡូង ២៧,០២០ តោន/ឆ្នាំ​(ទិន្នផល ១៤-២០ តោន/ហ.ត)

-ទីផ្សារ រោងចក្រផលិតស្រា ​ភ្នំពេញ ​ខេត្តកំពង់ចាម ​និង​នាំចេញទៅប្រទេសវៀតណាម។

-រដូវប្រមូលផល ខែ​វិច្ឆិកា ​ដល់ ​ខែ​មករា។

ទំនាក់ទំនងពាណិជ្ជកម្ម

អាជីវករប្រមូលទិញឃ្លាំង ​ឡេង ​សៀង ភូមិត្រស់​ ឃុំបល្ល័ង​ ស្រុកបារាយ ​ខេត្តកំពង់ធំ

​ទំនាក់ទំនង លោក ​ឡេង​ សៀង / ​ទូរស័ព្ទលេខ ០១២ ៩៣៧ ៤០០

ដោយសង្កេតឃើញពីសកម្មភាពនៃការដាំដើមស្វាយចន្ទី​កើតមានយ៉ាងផុលផុសនៅលើទឹកដីនៃខេត្តមួយចំនួន​ក្នុង ប្រទេសកម្ពុជា​ជាពិសេសខេត្តកំពង់ចាម ដែលមានព្រំប្រទល់ជាប់ខេត្តកំពង់ធំដែរនោះ ​ធ្វើអោយកសិករក្នុងខេត្ត​កំពង់ធំនាំគ្នាដាំស្វាយចន្ទីតាមលទ្ធភាពគ្រួសារដែលពួកគាត់មាន។

-ទំហំផលិតកម្ម ផ្ទៃដីដាំដុះ ១,៥៧៣ ហ.ត, ​បរិមាណផល ២,៣៦០ តោន/ឆ្នាំ (ទិន្នផល ១,៥-២ តោន/ហត)

-ចំនួនអ្នកផលិតក្នុងខេត្ត ការដាំដុះធ្វើតាមលក្ខណៈគ្រួសារ ​ដែលភាគច្រើនមាននៅស្រុកប្រាសាទសំបូរ ​និង​ស្រុកប្រាសាទ​បល្ល័ងនៃខេត្តកំពង់ធំ។

-ទីផ្សារ ប្រទេសវៀតណាម

-រដូវប្រមូលផល ខែ​មិនា ​ដល់ ​ខែ​មិថុនា

ទំនាក់ទំនងពាណិជ្ជកម្ម

មណ្ឌលប្រមូលទិញ ភូមិត្រស់ ​ឃុំបល្ល័ង ​ស្រុកបារាយ ​ខេត្តកំពង់ធំ
​ទំនាក់ទំនង លោក ​អ៊ុង ​អុង / ​ទូរស័ព្ទលេខ ០១២ ៨៥៤ ៧២១

ថ្មការ៉ូ​ជាប្រភេទថ្មធម្មជាតិ ដែលមានស្រាប់ក្នុងទឹកដីខេត្តកំពង់ធំ​ បច្ចុប្បន្នដោយវិស័យសំណង់មានការរីក​ចំរើនខ្លាំង ​ម្យ៉ាងទៀតដោយសារទំនោរចិត្តអ្នកប្រើប្រាស់មានការប្រែប្រួល ​គេយកថ្មប្រភេទនេះមកកែច្នៃជា សំភារៈសំណង់ ដើម្បីបំពេញសេចក្តីត្រូវការដោយប្រើសំរាប់ក្រាល​ ឬ បិទតាមជញ្ជាំងដើម្បីរំលេចសោភ័ណភាព សំណង់អាគារ​ ឬ ប្រាសាទនានា។

-ប្រភេទវត្ថុធាតុដើម ប្រភេទថ្មខ្សាច់ ដែលមានស្រាប់នៅភ្នំស្រះខ្ចៅ ​និងចំការឡង​ក្នុងខេត្តកំពង់ធំ ​ខេត្តព្រះវិហារ ​និងខេត្តបន្ទាយមានជ័យ។

-ទំហំផលិតកម្ម ផលិតបានអតិបរិមាប្រហែល ៣០០-៤០០ ម៉ែត្រការ៉េ/ថ្ងៃ។

-ទីផ្សារ រាជធានីភ្នំពេញ​ និងក្នុងតំបន់។

ទំនាក់ទំនងពាណិជ្ជកម្ម

សិប្បកម្មកែច្នៃថ្ម ភូមិជ័យជំនះ ​ឃុំកកោះ ​ស្រុកសន្ទុក​ ខេត្តកំពង់ធំ ​

ទំនាក់ទំនង​ លោកស្រី​ ស៊ឹម ​ស៊ុនណារី /  ​លោក​ ង៉ូវ ​ប៉ែត

​ទូរស័ព្ទលេខ ០១៧ ៧៧៩ ៥៩៨ / ០១២ ៣៧៨ ១៩១

Related Items