ព្រះវិហារ

ខេត្តព្រះវិហារ
ក-ព័ត៌មានទូទៅ
-ផ្ទៃដី ១៤.០៣១ គម២
-ប្រជាជន ១៦១.៥៤៣ នាក់
-ចំនួនភូមិ/ឃុំ/ស្រុក មាន ២០៨ ភូមិ, ៤៧ ឃុំ, ៧ ស្រុក, សង្កាត់ ២, ក្រុង ១
ខ-អាស័យដ្ឋាន
-មន្ទីរពាណិជ្ជកម្មខេត្តៈ ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារទូរស័ព្ទលេខៈ ០១២ ៩៦៣ ៣៤២ / ០៩៩ ៩៣៩ ៩៥៣ / ០៩៩ ៧០៤ ០១៣
- Provincial Department of Commerce: Kandal village, S/K Kampong Pranak, Preah Vihear City. Tel: 012 963 342 / 099 939 953 / 099 704 013
ស្វាយចន្ទីជាប្រភេទដំណាំធន់នឹងកំដៅថ្ងៃ ងាយស្រួលក្នុងការថែទាំ និងមានកាដាំដុះក្នុងតំបន់ត្រូពិក។ ដំណាំស្វាយចន្ទីត្រូវបានឃើញដាំដុះក្នុងប្រទេសកម្ពុជាច្រើនជំនាន់មកហើយ។ បច្ចុប្បន្នដោយសារមានតំរូវការទីផ្សារខ្ពស់កសិករបាននាំគ្នាពង្រីកផ្ទៃដីដាំដះនៅក្នុងខេត្តផង និងបន្តទៅខេត្តផ្សេងៗជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា។
-ទំហំផលិតកម្ម ផ្ទៃដីដាំដុះចំនួន ២,៦១៥ ហ.ត , បរិមាណផលទទួលបាន ២,៦១៥ តោន/ឆ្នាំ។
-ទីផ្សារ ទីតាំងប្រមូលទិញគ្រាប់ស្វាយចន្ទីមានចំនួន ១៣ កន្លែង ដើម្បីផ្គត់ផ្គង់អោយទីផ្សារក្នុងប្រទេសនិងនាំចេញទៅប្រទេសវៀតណាម និងប្រទេសថៃឡង់ដ៏។
-ពេលវេលាប្រមូលផល ចាប់ផ្តើមពីខែកុម្ភៈ ដល់ ខែមេសា។
ទំនាក់ទំនងពាណិជ្ជកម្ម
អាជីវករប្រមូលទិញលោក យីង សុខន ទីតាំងឃ្លាំង នៅភូមិហ្មសែត ឃុំប៉ាលហាល ស្រុកត្បែងខេត្តព្រះវិហារ ទូរស័ព្ទលេខ ០១១ ២០៤ ០៩៨
ចេកណាំវ៉ាជាប្រភេទដំណាំស្រុក ប្រជាជនក្នុងខេត្តព្រះវិហារចាប់ផ្តើមនាំគ្នាដាំចេកប្រភេទនេះក្នុងទ្រង់ទ្រាយធំចាប់តាំងពីឆ្នាំ ២០០០ មកម៉្លេះ។ ខេត្តព្រះវិហារមិនទាន់មានសហគ្រាសអាជីវកម្មណាមួយដែលអាចធ្វើការកែច្នៃផលិតផលចេកស្រស់អោយទៅជាផលិតផលចេកសំងួតផ្សេងៗទេ ក្រៅអំពីការនាំយកផលិតផលស្រស់ផ្គត់ផ្គង់ អោយទីផ្សារក្នុងស្រុក និងខេត្តសៀមរាប៉ុណ្ណោះ។
-ទំហំផលិតកម្ម ផ្ទៃដីដាំដុះមានចំនួន ៩២១ ហ.ត , បរិមាណផលចេក ៥,០០០ តោន/ឆ្នាំ។
ទំនាក់ទំនងពាណិជ្ជកម្ម
អាជីវករប្រមូលទិញ ជ័យ សំណាង ភូមិអូខ្លែងពណ៌ ឃុំប៉ាលហាល ស្រុកត្បែង ខេត្តព្រះវិហារ។ទូរស័ព្ទលេខ ០១២ ៥២៨ ០៥១ / ០៩២ ៩៥៨ ២០១
សណ្តែកបាយជាប្រភេទគ្រាប់ធញ្ញាជាតិតូចល្អិតមានពណ៌បៃតង ដែលប្រជាជននិយមដាំដុះជាដំណាំបន្ទាប់បន្សំ។ ប្រជាជនខេត្តព្រះវិហារនាំគ្នាពង្រីកផ្ទៃដំដាំសណ្តែកបាយតាមលទ្ធភាពគ្រួសារក្នុងភូមិឃុំរបស់ខ្លួន ព្រោះជាដំណាំ ងាយដាំ និងប្រើរយៈពេលខ្លី។
-ទំហំផលិតកម្ម មានផ្ទៃដីដាំដុះចំនួន ៣,៣៦៥ ហ.ត , បរិមាណផលសណ្តែកទទួលបាន ៥,០៤៦ តោន/ឆ្នាំ
-ទីផ្សារ មានមណ្ឌលប្រមូលទិញកសិផលចំនួន ១០ កន្លែង សំរាប់ផ្គត់ផ្គង់អោយទីផ្សារក្នុងប្រទេស និងនាំចេញទៅប្រទេសវៀតណាម និងប្រទេសថៃឡង់ដ៏។
-រដូវប្រមូលផល ខែមិថុនា ដល់ ខែកក្តដា
ទំនាក់ទំនងពាណិជ្ជកម្ម
អាជីវករប្រមូលទិញលោក យីង សុខន ទីតាំងឃ្លាំងនៅភូមិហ្មសែត ឃុំប៉ាលហាល ស្រុកត្បែងខេត្តព្រះវិហារទូរស័ព្ទលេខ ០១១ ២០៤ ០៩៨