ឧត្តរមានជ័យ

ខេត្ត​ឧត្តរមានជ័យ

ក-ព័ត៌មានទូទៅៈ

-ផ្ទៃដី                      ៦.៦៣២ គម

-ប្រជាជន                ១៧០.៤៣៤ នាក់

-ចំនួនភូមិ/ឃុំ/ស្រុក   មាន ២៣២ ភូមិ, ១៩ ឃុំ, ៤ ស្រុក, សង្កាត់ ៥, ក្រុង ១

ខ-អាស័យដ្ឋាន

-មន្ទីរពាណិជ្ជកម្មខេត្តៈ ភូមិកំនត់ ​សង្កាត់បន្សាយរាក់ ​ក្រុងសំរោង ​ខេត្តឧត្តរមានជ័យ​ ទូរស័ព្ទលេខៈ ០១២ ៣៦៥ ៦៨០

- Provincial Department of Commerce: Kamnott village, S/K Bansay Rak, Samrong City, Orddor Meanchey.Tel: 012 365 680.

សណ្តែកបាយជាដំណាំកសិ-ពាណិជ្ជកម្ម ​ដែលប្រជាជននិយមដាំដុះជាផលដំណាំរួមផ្សំ។ ប្រជាជនខេត្ត ឧត្តរ​មានជ័យ នាំគ្នាពង្រីកផ្ទៃដីដាំសណ្តែកបាយតាមលទ្ធភាពគ្រួសារ​ក្នុងភូមិឃុំរបស់ខ្លួន ​ព្រោះជាដំណាំងាយដាំ ហើយប្រើ​រយៈពេលខ្លី។ ការដាំដុះធ្វើតាមលក្ខណៈគ្រួសារ​ ដែលភាគច្រើនមានស្រុកត្រពាំងប្រាសាទ ​និងស្រុក ចុងកាល់។

-ទំហំផលិតកម្ម ផ្ទៃដីដាំដុះមានចំនួន ២៩៨ ហ.ត ​, បរិមាណផល ៣៥៧ តោន/ឆ្នាំ។

-អាជីវករប្រមូលទិញក្នុងខេត្ត មានស្តង់ប្រមូលទិញកសិផលមួយកន្លែង។

-ទីផ្សារ រាជធានីភ្នំពេញ ​នាំចេញទៅប្រទេសថៃឡង់ដ៏។

-រដូវប្រមូលផល ក្នុងខែវិច្ឆិកា

ទំនាក់ទំនងពាណិជ្ជកម្ម

លោក ​នួន ​សារឿ​ អាជីវករប្រមូលទិញកសិផល

ទូរស័ព្ទលេខ ០១១ ៧៧៥ ៣២២

បន្លែបង្ការ គឺជាអាហារដ៏មានសារៈសំខាន់បន្ទាប់ពីអង្ករ ត្រី សាច់ដោយមើលឃើញពីសក្តានុពលរបស់​ផលិតផល ដែលអាចជួយបង្កើនប្រាក់ចំណូលបានយ៉ាងឆាប់ ​ប្រជាជនខេត្តឧត្តរមានជ័យ បានប្រែក្លាយ​ពីការ​បង្កបង្កើនផល ដំណាំសកិ-ពាណិជ្ជកម្ម ​ឬ កសិ-ឧស្សាហកម្ម ​មកដាំបន្លែបង្ការជំនួសអោយការនាំចូលផលិតផល​ទាំងនោះពី បរទេស។

-ទំហំផលិតកម្ម ផ្ទៃដីបង្កបង្កើនផលមានចំនួន ៣០៩ ហិកតា , ​បរិមាណផល ៣៧១ តោន/ឆ្នាំ។

-ចំនួនអ្នកផលិតក្នុងខេត្ត កសិករក្នុងស្រុកសំរោង បានចងក្រងជាសហគមន៍អ្នកដាំបន្លែ។

-ទីផ្សារ ក្នុងខេត្ត ​និងខេត្តសៀមរាប។

ទំនាក់ទំនងពាណិជ្ជកម្ម

ម្ចាស់ចំការបន្លែគ្រប់មុខ ភូមិអូបឫស្សី ​ឃុំសំរោង​ ស្រុកសំរោង ​ខេត្តឧត្តរមានជ័យ​

ទំនាក់ទំនង ​លោក គឹម ​សារុន / ​ទូរស័ព្ទលេខ ០១២ ២៩៤ ១៦៣

ជាប្រភេទដំណាំកសិ-ពាណិជ្ជកម្ម​ ដោយផ្តល់សក្តានុពលខ្ពស់នៅលើទីផ្សារ​។ កសិករក្នុងខេត្តមួយចំនួននិយមដាំ​ដុះសណ្តែកសៀងស្របពេលនៃរដូវធ្វើស្រែ ​ម្យ៉ាងវិញទៀតសណ្តែកសៀងអាចបង្កបង្កើតផលបានគ្រប់ដូវកាល។ កសិករ​ក្នុងស្រុកត្រពាំង្រប្រាសាទបាននាំយកពូជប្រទេសថៃឡង់ដ៏​មកធ្វើការបង្កាត់ពូជក្នុងស្រុកខ្លះ ដើម្បីធ្វើអោយ ស្របតាម​សណ្ឋានដី​ និងផ្តល់ទិន្នផលខ្ពស់។

-ទំហំផលិតកម្ម ផ្ទៃដីដាំដុះមានចំនួន ៩២៦ ហ.ត , ​បរិមាណផលសណ្តែក ១,២០៤ តោន/ឆ្នាំ។

-អាជីវករប្រមូលទិញ មានមួយកន្លែងក្នុងស្រុកត្រពាំងត្រពាំងប្រាសាទ។

-ទីផ្សារ រាជធានីភ្នំពេញ ​នាំចេញទៅប្រទេសថៃឡង់ដ៏ ​និងប្រទេសវៀតណាម។

-រដូវប្រមូលផល ចាប់ពីខែតុលា​ ដល់ ​ខែវិច្ឆិកា។

ទំនាក់ទំនងពាណិជ្ជកម្ម

អាជីវករប្រមូលទិញ​ នួន ​សារឿ

ភូមិត្រពាំង្រប្រាសាទ ​ឃុំត្រពាំង្រប្រាសាទ ​ស្រុកត្រពាំង្រប្រាសាទ ​ខេត្តឧត្តរមានជ័យ។​

ទូរស័ព្ទលេខ ០១១ ៧៧៥ ៣២២

Related Items