បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ

ក-ព័ត៌មានទូទៅៈ

-ផ្ទៃដី                      ៦.៦៧៧ គម

-ប្រជាជន                    ៥៧៧.៧៧០ នាក់

-ចំនួនភូមិ/ឃុំ/ស្រុក   មាន៦២៥ភូមិ ,៥៥ ឃុំ, ៧ ស្រុក, ៩ សង្កាត់ ​ក្រុងសេរីសោភ័ណ្ឌ និង ក្រុងប៉ោយប៉ែត

ខ-អាស័យដ្ឋាន

-មន្ទីរពាណិជ្ជកម្មខេត្តៈ ភូមិ៣ សង្កាត់ព្រះពន្លា ​ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ​

ទូរស័ព្ទលេខៈ ០១១ ៥៥៥ ៨៨០

-Provincial Department of Commerce: Village No.3, S/K Preah Punlear, Sereysophorn City. Tel: 011 555 880.

សណ្តែកសៀង ​គឺជារុក្ខជាតិមានប្រភពនៅក្នុងតំបន់អាស៊ីខាងកើត​។ រុក្ខជាតិប្រភេទនេះមានផ្លែសំបូរទៅដោយ​សារធាតុប្រេង​មានជាតិប្រូតេអ៊ីនច្រើន​ ប្រើសំរាប់អាចកែច្នៃជាចំណីអាហារបានច្រើនប្រភេទ​ ដូចជាទឹក​សណ្តែក​តៅហ៊ូ​ ពពុះសណ្តែក ​សៀង ​ទឹកស៊ីអ៊ីវ ​ជាដើម។

-ទំហំផលិតកម្ម ផ្ទៃដីដាំដុះ ៣,៥០០ ហ.ត​ , បរិមាណផលសណ្តែកទទួលបាន ៧,០០០ តោន/ឆ្នាំ​(ទិន្នផលមធ្យម ១,៩៦ - ២ តោន/ហ.ត)។

-ទីផ្សារ ក្រុមហ៊ុន​ CP​ ផលិតចំណីសត្វក្នុងស្រុក ​និងនាំចេញទៅប្រទេសថៃឡង់ដ៏​ និងប្រទេសវៀតណាម

-រដូវប្រមូលផល ចាប់ពីខែកញ្ញា​ ដល់ ខែធ្នូ។

ទំនាក់ទំនងពាណិជ្ជកម្ម

ស្តង់ប្រមូលទិញរបស់សមាគមជួយកសិករ នៅភូមិក្បាលទំនប់​ ឃុំអូរសំព័រ ​ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ។​ទំនាក់ទំនង លោក ​សោម ​យិន ​ទូរស័ព្ទលេខ ០១២ ៦៨៨ ៨១០។ E-mail: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​សំបុត្រ​​ឥត​ប្រយោជន៍​ផ្សេងៗ។ អ្នក​ត្រូវ​ការ​អនុញ្ញាត JavaScript ដើម្បី​មើល​វា។

សណ្តែកបាយជាដំណាំរួមផ្សំ កសិករនិយមដាំដុះបន្ទាប់ពីដំណាំយុទ្ធសាស្ត្រ​ ហើយការដាំដុះសណ្តែកបាយធ្វើទៅ​តាមទំហំដីដែលពួកគាត់មាន​ហើយការដាំដុះភាគច្រើនមាននៅស្រុកម៉ាឡៃ។

- ទំហំផលិតកម្ម ផ្ទៃដីដាំដុះ ១,០៥០ ហ.ត​, បរិមាណផលទទួលបាន ១,២៦០ តោន/ឆ្នាំ។

- ទីផ្សារ ក្នុងស្រុក ​នាំចេញទៅប្រទេសថៃឡង់ដ៏​ និងវៀតណាម

- រដូវប្រមូលផល ខែកញ្ញា​ ដល់ ​ខែធ្នូ

ទំនាក់ទំនងពាណិជ្ជកម្ម

ស្តង់ប្រមូលទិញរបស់សមាគមជួយកសិករ នៅភូមិក្បាលទំនប់​ ឃុំអូរសំព័រ ​ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ។​ទំនាក់ទំនង លោក ​សោម ​យិន ​ទូរស័ព្ទលេខ ០១២ ៦៨៨ ៨១០។ E-mail: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​សំបុត្រ​​ឥត​ប្រយោជន៍​ផ្សេងៗ។ អ្នក​ត្រូវ​ការ​អនុញ្ញាត JavaScript ដើម្បី​មើល​វា។

កសិករក្នុងខេត្តបន្ទាយមានជ័យ បាននាំយកពូជដំឡូងមីប្រភេទដើមតូច ប៉ុន្តែមានមើមធំ មកពីប្រទេសថៃឡង់ដ៏​ផ្សាំជាមួយពូជក្នុងស្រុកមកធ្វើការដាំដុះ ព្រោះវាបានផ្តល់ទិន្នផលខ្ពស់។ ការដាំដុះដំឡូងមីធ្វើទៅតាមលក្ខណៈ គ្រួសារ​ តាមទំហំដីដែលពួកគាត់មាន ​ភាគច្រើនមាននៅស្រុកថ្មពួក ​ស្វាយចេក ​និង​ស្រុកម៉ាឡៃ។

-ទំហំផលិតកម្ម ផ្ទៃដីដាំដុះមានចំនួន ២៥,០០០ ហ.ត​ , បរិមាណផលទទួលបាន ៧៥០,០០០ តោន/ឆ្នាំ​។​(៣០ តោន/​ហ.ត)។

-ទីផ្សារ នាំចេញទៅប្រទេសថៃឡង់ដ៏។

-រដូវប្រមូលផល ចាប់ពីខែ​តុលា​ ដល់​ ខែមករា។

ទំនាក់ទំនងពាណិជ្ជកម្ម

សហគ្រាសប្រមូលទិញដំឡូងមី របស់លោក ឧកញ៉ា ​តែ​ ហាំង ភូមិចក់ពួក ​ឃុំស្លរក្រាម ​ស្រុកស្វាយចេក ​ខេត្ត​បន្ទាយមានជ័យ។​ ទំនាក់ទំនង លោក​ សារុន ​ចន្ធូ ​ទូរស័ព្ទលេខ ០១២ ៦៥២ ៤៦៥

Related Items