បាត់ដំបង

ខេត្តបាត់ដំបង
ក-ព័ត៌មានទូទៅៈ
-ផ្ទៃដី ១១.៧៤៨ គម២
-ប្រជាជន ១.០៣០.៣០១ នាក់
-ចំនួនភូមិ/ឃុំ/ស្រុក មាន ៧៨៧ ភូមិ, ៨៦ ឃុំ, ១៣ ស្រុក, សង្កាត់ ១០, ក្រុង ១
ខ-អាស័យដ្ឋាន
-មន្ទីរពាណិជ្ជកម្មខេត្តៈ ផ្លូវលេខ៣ ក្រុមទី២៣ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
ទូរស័ព្ទលេខៈ ០១១ ៩៧៦ ៧៦៨ / ០៥៣ ៧៣០ ១៤២
- Provincial Department of Commerce: St.3, Group 23, Prek Mohatep village, S/K Svay Por, Battambang Province. Tel: 011976 768 / 053 730 142.
ស្រាក្រហមខ្មែរផលិតពីផ្លែទំពាំងបាយជូរ មានជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ស្រាទំពាំងបាយជូរខ្មែរ បានទទួលស្គាស់ថាជា ផលិតផល ភូមិ១ ផលិតផល១ របស់គណៈកម្មាធិការជាតិជំរុញចលនាភ១ផ១។
- ទំហំផលិតកម្ម ប្រហែល ៦,០០០ ដប/ឆ្នាំ គឺស្មើ ៤,៥០០ លីត្រ។
- ចំនួនអ្នកផលិតក្នុងខេត្ត ០១ គ្រួសារ
- ទីផ្សារ រាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប។
- អភិវឌ្ឍន៍ផលិតផល ម្ចាស់សិប្បកម្មមានបំណងចង់ផលិតជា ស្រាប្រិនឌីបាណន ដើម្បីបំរើអោយសេចក្តី ត្រូវការក្នុងទីផ្សារ និងដើម្បីកសាងកេរ្តិ៍ឈ្មោះថា កម្ពុជាក៏អាចផលិតស្រាទំពាំងបាយជូរបានដែរ។
ទំនាក់ទំនងពាណិជ្ជកម្ម
សហគ្រាសផលិតស្រាទំពាំងបាយជូរ ប្រាសាទភ្នំបាណន
ផ្ទះលេខ៧២ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន ខេត្តបាត់ដំបង
ទូរស័ព្ទលេខ៖ ០១២ ៦៦៥ ២៣៨ / ០១២ ៦៦៥ ២៣៩
គេហទំព័រ www.khmerproducts.com
ទំនាក់ទំនង លោក ចាន់ ថៃឈឿង
កសិករបាននាំយកពូជក្រូចមកពីខេត្តពោធិ៍សាត់មកដាំនៅក្នុងស្រុកបាណន ខេត្តបាត់ដំបង ក្នុងសម័យអាណានិគមបារាំង។ ក្រូវពោធិ៍សាត់ក្នុងខេត្តបាត់ដំបង មានភាពល្បីល្បាញច្រើនជំនាន់មក ហើយទីតាំងដែលផលិតក្រូចច្រើនជាងគេគឺស្រុកបាណន។
- ទំហំផលិតកម្ម ពុំមានក្នុងស្ថិតិរបស់មន្ទីរកសិកម្មខេត្តទេ។
- ចំនួនអ្នកផលិតក្នុងខេត្ត ដាំដុះតាមលក្ខណៈគ្រួសារតាម ភូមិ ស្រុកនានា ក្នុងខេត្ត។
- ទីផ្សារ ក្នុងស្រុក
- រដូវប្រមូលផល ខែមិថុនា ដល់ ខែសីហា
ទំនាក់ទំនងពាណិជ្ជកម្ម
លោក ហុង គឹម សាយ ម្ចាស់ចំការក្រូច
នៅភូមិអន្លង់កោង ឃុំឈើទាល ស្រុកបាណន ខេត្តបាត់ដំបង, ទូរស័ព្ទលេខ ០១២ ៣៨៨ ២៩៨
អំបូរម្នាស់មានទំហំផ្លែតូចស្ទើរមូល មានរសជាតិផែ្អមដូចទឹកឃ្មុំ។ ប្រជាជនក្នុងខេត្តបាត់ដំបងនិយមនាំគ្នាហៅ ឈ្មោះម្នាស់ប្រភេទនេះថា ម៉ាណាត់ ព្រោះកសិករបានយកពូជ ម៉ាណាត់ និងពូជ ឡាក់កាតាពីប្រទេសជិតខាងមកធ្វើការដាំដុះជាយូរយាមកហើយ។
-ទំហំផលិតកម្ម ផ្ទៃដីដាំដុះប្រមាណ ១៥០ ហិចតា។
-ចំនួនអ្នកដាំម្នាស់ ដាំដុះតាមលក្ខណៈគ្រួសារ ដែលភាគច្រើនមាននៅស្រុកមោងឫស្សី
-ទីផ្សារ ខេត្តសៀមរាប ពោធិ៍សាត់ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង និងរាជធានីភ្នំពេញ
-រដូវប្រមូលផល តាមរដូវកាល បើចាប់ផ្តើមដាំក្នុងខែមេសាឆ្នាំចាស់ ប្រមូលផលក្នុងខែមិថុនាឆ្នាំបន្ទាប់។
ទំនាក់ទំនងពាណិជ្ជកម្ម
១- លោក ងន ធាង ក្រុមទី១០ ភូមិកូនកែ្អក២ ឃុំរបោះមង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង ទូរស័ព្ទលេខ ០៩២ ៤៦៩ ២៣១
២- លោក ម៉ន ម៉ៃ ភូមិគា១ ឃុំគា ស្រុកមោងឬស្សី ខេត្តបាត់ដំបង ទូរស័ព្ទលេខ ០៩២ ១៤២ ៨០៦
៣- លោក អ៊ុន គង់ ភូមិព្រែកតាវែន ឃុំព្រែកជី ស្រុកមោងឬស្សី ខេត្តបាត់ដំបង
ទូរស័ព្ទលេខ ០៩២ ៥៣១ ១២០ / ០៩២ ១៧៦ ៥៧៥