ពោធិ៍សាត់


ខេត្ត​ពោធិសាត់

ក-ព័ត៌មានទូទៅ

-ផ្ទៃដី                      ១២.៦៩២ គម

-ប្រជាជន                ៤១៧.៣២០ នាក់

-ចំនួនភូមិ/ឃុំ/ស្រុក   មាន ៥០១ ភូមិ, ៤២ ឃុំ, ៥ ស្រុក, ​សង្កាត់ ៧, ក្រុង១

ខ-អាស័យដ្ឋាន

-មន្ទីរពាណិជ្ជកម្មៈ ភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ​ក្រុងពោធិសាត់ ​ខេត្តពោធិសាត់

​ទំនាក់ទំនង​ទូរស័ព្ទលេខៈ ០៥២ ៩៥១ ៤៦៤ / ០១២ ៦២៧ ៣៧៧

- Provincial Department of Commerce: Peal Nheak II Village, Sangkat Phtah Prey, Pursat City, Pursat Province. Tel: 052 951 464 / 012 627 377.

ក្រៅអំពីអាហាររបស់មនុស្ស វាគឺជាដំណាំកសិ-ឧស្សាហកម្ម សំរាប់ផ្គត់ផ្គង់អោយរោងចក្រ កែច្នៃផលិតផល​ផ្សេងៗមានដូចជា ផលិតជាចំណីសត្វ ​អាហារ​ថ្នាំពេទ្យ ​ជីវឥន្ធនៈ គ្រឿងសំអាងជាដើម។ កសិករខេត្តពោធិ៍សាត់​ចាប់ផ្តើមដាំពោតទ្រង់ទ្រាយធំ ក្នុងឆ្នាំ ២០០៥ ភាគច្រើនមានដាំនៅក្នុងស្រុកវាលវែង ​និងស្រុកភ្នំក្រវាញ។

- បរិមាណផលិតកម្ម បរិមាណផលពោតមានចំនួន ២,២៧១ តោន/ឆ្នាំ។

- អាជីវករប្រមូលទិញធំ មាន៣កន្លែង​ អាជីវករទាំងនោះមានឡសំងួតខ្នាតតូច​ផ្ទាល់ខ្លួន សំរាប់សំងួតពោត​មុនពេលនាំចេញ។

- ទីផ្សារ តំបន់ប្រមូលផ្តុំអ្នកលឿង ​និង​ផ្គត់ផ្គង់អោយរោងចក្រផលិតចំណិសត្វម៉ាស្ទ័រហ្វូត។

- រដូវប្រមូលផល មាន ២ដង ក្នុងមួយរដូវ ​ពីខែ​មិថុនា​ ដល់ខែ​តុលា​ និងពី​ខែ​កញ្ញា​ ដល់​ខែ​ធ្នូ។

ទំនាក់ទំនងពាណិជ្ជកម្ម

១- លោក​ ពេជ ​សុខជា ​អាជីវករប្រមូលទិញ ភូមិបោះពួយ ​ឃុំលាច​ ស្រុកភ្នំក្រវាញ ​ខេត្តពោធិ៍សាត់។​ទូរស័ព្ទលេខ ០១២ ៦៤៥ ៣៨៤ / ០១២ ៥៩៤ ១៣៧

២- លោក​ ហោ​ ហ៊ាង​ អាជីវករប្រមូលទិញ នៅភូមិលាច ​ឃុំលាច ​ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់ ​ទូរស័ព្ទលេខ ០៩២ ២២៥ ៩៣៦

ដំឡូងមី គឺជាដំណាំកសិ-ឧស្សាហកម្ម ​មើមដំឡូងអាចកែច្នៃជាផលិតផលផ្សេងៗ ដូចជាអេតាណុល ​ចំណីសត្វ​ ឬ ម្សៅដំឡូងមី សំរាប់ផលិតចំណីអាហាររបស់មនុស្ស។ ស្រុកភ្នំក្រវាញ ​ជាស្រុកដែលផលិតដំឡូងមីធំជាងគេក្នុង​ខេត្តពោធិ៍សាត់ ​កសិករដែលរស់នៅក្នុងតំបន់នេះ ដែលកាលពីមុនប្រកបមុខរបរលើអនុផលព្រៃឈើ​ បែមកប្រកប​មុខរបរធ្វើកសិកម្មជំនួសវិញ ដើម្បីពង្រីកមុខរបរ ​និងបង្កើតប្រាក់ចំណូល។

-បរិមាណផលិតកម្ម បរិមាណផលដំឡូងមីទទួលបានប្រហែល ៨,៣៨១ តោន/ឆ្នាំ។

-ចំនួនអ្នកដាំដុះដំឡូងមី មានច្រើនតាមលក្ខណៈគ្រួសារ បច្ចុប្បន្ន​កសិករកំពុងពង្រីកផ្ទៃដីដាំដុះជាបន្តបន្ទាប់​ចាប់ពី​ស្រុកបាកាន ​ស្រុកភ្នំក្រវាញ​ រហូតដល់ស្រុកវាលវែង។

-ទីផ្សារ ក្រុមហ៊ុន MH-Bio Energy​ នៅភ្នំពេញ​ មួយចំនួនលក់អោយឈ្មួញកណ្តាលក្នុងខេត្ត។

ទំនាក់ទំនងពាណិជ្ជកម្ម

កសិដ្ឋានដាំដំឡូងមី ស្រុកភ្នំក្រវាញ ​ខេត្តពោធិ៍សាត់

​ទំនាក់ទំនង លោក ​ម៉ៅ ​ទូរស័ព្ទលេខ ០៩២ ៤៣៧ ៥៣២ / ០១២ ១៧៩ ៩៥២ ២

ត្រីជាអាហារដ៏មានសារៈសំខាន់សំរាប់មនុស្សទូទៅ​ ត្រីទឹកសាប​ដែលរស់នៅក្នុងបឹងទន្លេសាប និងតាមដង​ទន្លេ នានាក្នុងប្រទេសកម្ពុជា ត្រូវបានចាត់ទុកថាជាត្រីធម្មជាតិ ​គឺមានរសជាតិឆ្ងាញ់ និងមានតំលៃខ្ពស់ជាងត្រីចិញ្ចឹម។ មានពូជត្រីធម្មជាតិជាច្រើនដែលរស់នៅក្នុងបឹងទន្លេសាប ​ត្រីកេស​ ត្រីក្រាយ​ ត្រីសណ្តាយ​ ត្រីដំរី៘ត្រូវបាន​ចាត់ ទុកជាប្រភេទត្រី​ លេខ១ ដែលមានតំលៃខ្ពស់សំរាប់នាំចេញទៅកាន់ទីផ្សារបរទេស។

-ផលនេសាទទឹកសាប បរិមាណផលត្រីមានចំនួន ១៨,៤១០ តោន/ឆ្នាំ។

-អាជីវករត្រី មានចំនួន ៤៤ សហគ្រាសអាជីវកម្ម ​ដែលភាគច្រើនមាននៅឃុំកំពង់លួង ​ស្រុកក្រគរ​ឃុំរាំងទិល​ស្រុកកណ្ឌៀង។

-ទីផ្សារ ប្រទេសសិង្ហបូរី​ ថៃ ​ហុងកុង​ និង​ចែកចាយតាមបណ្តាខេត្តផ្សេងៗតាមរយៈក្រុមហ៊ុននាំចេញ

-រដូវនេសាទ រយៈពេល ៨ខែ ​ចាប់ពីថ្ងៃទី០១ ខែ​តុលា ​ដល់ ​ថ្ងៃទី៣១ ខែ​ឧសភា។

- អភិវឌ្ឍន៏ផលិតផល ការកែច្នៃផលិតត្រី​អោយទៅជាផលិតផលសំរេច​មានត្រីងៀត ​ត្រីឆ្អើ ប្រីហុក ​ផ្អក​គួរគោរព​ទៅតាមបទដ្ឋានស្តង់ដារអនាម័យ​ និងធ្វើទំនើបភាវូបនីយកម្មសំភារៈវេចខ្ចប់ដើម្បីនាំចេញ។

ទំនាក់ទំនងពាណិជ្ជកម្ម

១-ខ័ណ្ឌរដ្ឋបាលជលផលពោធិសាត់ ភូមិពាលញែក ​សង្កាត់ផ្ទះព្រៃ​ ក្រុងពោធិ៍សាត់

​ទូរស័ព្ទ ០១២ ៧២៦ ៥២៧

២-សមាគមកែច្នៃផលិតផលជលផល ឃុំស្បា ភូមិក្បាលពាម​ ឃុំស្យា​ ស្រុកកណ្ឌៀង ​ខេត្តពោធិ៍សាត់ ​ប្រធាន​សមាគមកែច្នៃ លោក ​វិន ​ឡៃ​ ទូរស័ព្ទ ០៩២ ៣៧៩ ៧៦៦

៣-ត្រីងៀត លោក​តែ​ហុក​ឡាយ”ភូមិកណ្តាល​ឃុំអន្លង្កត្នោត​ស្រុកក្រគរ​ខេត្តពោធិxសាត្ក​ទូរសព្ទ៖០១២២៦១២៥៥

៤-ប្រហុក ភូមិផ្ថារ​ឃុំអន្លង្កត្នោត​ស្រុកក្រគរ​ខេត្តពោធិxសាត្ក​ទំនាក្កទំនង​អ្នកស្រី​ជុំ​គឹមឡេង​ទូរសព្ទ៖០៩២៩៣៥១៣៤

Related Items