កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង

ក-ព័ត៌មានទូទៅៈ

-ផ្ទៃដី                      ៥.៥២១ គម

-ប្រជាជន                ៤៧១.៦១៦ នាក់

-ចំនួនភូមិ/ឃុំ/ស្រុក   មាន ៥៦២ ភូមិ, ៦៩ឃុំ, ៨ស្រុក

ខ-អាស័យដ្ឋាន

-មន្ទីរពាណិជ្ជកម្មខេត្តៈ ភូមិត្រពាំង ​សង្កាត់ផ្សារឆ្នាំង ​ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង្កឆ្នាំង​

ទូរស័ព្ទលេខ ០១២ ៩៤៩ ៧៧៧ / ទូរសាលេខៈ ០២៦ ៩៨៨ ៦៣៣

- Provincial Department of Commerce: Trapaing village, S/K Psar Chhnang, Kampong Chhang City. Tel: 012 949 777/ Fax: 026 988 633.

កុលារភាជន៍​ត្រូវ បាននាគេស្គាល់ជាទូទៅថា​ជាសំភារៈប្រើប្រាស់ធ្វើពី ​ដី ​មានក្អម​ ឆ្នាំង ​ចង្ក្រាន ​ថូ​ និងវត្ថុ​សិល្បៈកម្មដ៏ទៃទៀត។ វត្ថុទាំងនេះមានលក្ខណៈពិសេសម្យ៉ាង គឺប្រើប្រាស់វត្ថុធាតុដើមអំពី​ ដី ​ដែលមាននៅក្នុង​ខេត្តកំពង់ឆ្នាំង។ ការផលិតកុលរភាជន៍កើតមានតាំងពីបុរាណកាលមក ​រហូតដល់ត្រូវបាន​ប្រសិទ្ធនាមទីតាំង​ផលិតថាជា​ខេត្ត​ កំពង់ឆ្នាំង

-អ្នកស្រុកកំពង់ឆ្នាំងមានចំណេះដឹង​ និងចំណេះធ្វើកុលារភាជន៍​ តវង្សត្រកូលពីដូនតារបស់ខ្លួន។ ដីដែលយកមកប្រើ​ជាវត្ថុធាតុដើមមាននៅក្នុងខេត្តផ្ទាល់ ​ប៉ុន្តែមានប្រភេទដីពិសេសម្យ៉ាង មានពណ៌សរ ​បរិមាណ​តិចតួច​មាននៅក្នុង​ភូមិអណ្តូងច្រុះ ដែលអាចយកទៅផលិតជាវត្ថុប្រណីតដូចប្រទេសជិតខាងបាន​(ស្រដៀងព័រសឺឡែន)។

-ដោយសារមានការជួយត្រួសត្រាយផ្លូវ​ពីអង្គការនានា​ដូចជា​ សម្ព័ន្ធសិប្បកម្មកម្ពុជា ​អង្គការ​ GTZ ​អាល្លឺម៉ង់​អ្នកភូមិត្រពាំងអន ​ភូមិបាញ់ឆ្គូល ​ភូមិឃ្លៃ​ ភូមិអាឡែង ​ភូមិអូកំណប់ ​ភូមិអណ្តូងឫស្សី ​ភូមិខ្សាម​ក្នុងស្រុករលា​ប្អៀ ទាំងអស់ បានធ្វើការអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន​ និងធ្វើការកែលំអរផលិតផល​ដែលខ្លួនផលិតបាន ​អោយមាន​លក្ខណៈល្អប្រសើរ​ដែលអាចជួយបង្កើតតំលៃបានមួយកំរិត។

-ទីផ្សារ ចែកចាយទូទាំងប្រទេស​ ជាពិសេសរាជធានីភ្នំពេញ ​និង​ខេត្តសៀមរាប ។

-ដោយសារមានការជួយឧបត្ថមពីអង្គការនានាក្នុងខេត្ត ដូចជា​ការរៀបចំឡកំដៅ​ បច្ចេកទេសលាយទឹកថ្នាំ​ និងមាន​វត្ថុធាតុដើមគ្រប់គ្រាន់ ជាពិសេសដីខ្សាច់ពណ៌សរ ដែលមាន​ច្រើននៅខេត្តព្រះសីហនុ​ កុលារភាជន៍អាចធ្វើការ អភិវឌ្ឍន៍ដើម្បីអោយក្លាយជាផលិតផលថ្មី​ មានតំលៃខ្ពស់​សំរាប់ប្រើប្រាស់ក្នុងសណ្ឋាគារ ​និងគេហដ្ឋានទំនើបបាន។

ទំនាក់ទំនងពាណិជ្ជកម្ម

១- មជ្ឈមណ្ឌលអភិវឌ្ឍន៍កុលារភាជន៍​ ភូមិបាញ់ឆ្គូល ​ឃុំជ្រៃបាក់ ​ស្រុករលប្អៀ ​ខេត្តកំពង់ឆ្នាំង

​ទំនាក់ទំនង​ អ្នកនាង​ យង់ ​សុខា ​ទូរស័ព្ទលេខ ០១៧ ៣៣៦ ០២៣

២- មជ្ឈមណ្ឌលអភិវឌ្ឍន៍កុលារភាជន៍ ​ភូមិអណ្តូងឫស្សី ​ឃុំស្រែថ្មី​ ស្រុករលៀប្អៀ ខេត្តកំពង់ឆ្នាំង

​ទំនាក់ទំនង​ ក. យឹម​ ពៅ​ ទូរស័ព្ទ ០១២ ២០៦ ៣០៧

Related Items