កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង

ក-ព័ត៌មានទូទៅៈ

-ផ្ទៃដី                      ៥.៥២១ គម

-ប្រជាជន                ៤៧១.៦១៦ នាក់

-ចំនួនភូមិ/ឃុំ/ស្រុក   មាន ៥៦២ ភូមិ, ៦៩ឃុំ, ៨ស្រុក

ខ-អាស័យដ្ឋាន

-មន្ទីរពាណិជ្ជកម្មខេត្តៈ ភូមិត្រពាំង ​សង្កាត់ផ្សារឆ្នាំង ​ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង្កឆ្នាំង​

ទូរស័ព្ទលេខ ០១២ ៩៤៩ ៧៧៧ / ទូរសាលេខៈ ០២៦ ៩៨៨ ៦៣៣

- Provincial Department of Commerce: Trapaing village, S/K Psar Chhnang, Kampong Chhang City. Tel: 012 949 777/ Fax: 026 988 633.

ផលិតផល​កញ្ច្រែង ​ល្អី កញ្ជើ​ ចង្អេ ជាល ​គ្រៀង ​ក្រឡោ​ ផលិតពីឫស្សី ​សំរាប់ប្រើប្រាស់ ទូទៅតាម ទំនាម​ទំលាប់របស់ប្រជាជនខ្មែរតាំងពីបុរាណកាលតរៀងមក។ ផលិតផលទាំងនេះ ជាវត្ថុហត្ថកម្មបន្ថល់ទុកជា កេរ្តិ៍ដំណែល​សល់ពីដូនតា ដែលប្រើប្រាស់ឫស្សី ​និងផ្តៅ​ជាវត្ថុធាតុដើមសំរាប់ផលិត លក្ខណៈពិសេស ស្រាល ងាយស្រួល ទុកដាក់អាចយកមកប្រើប្រាស់បានតាមតំរូវការ​ ដូចជា ​រែងអង្ករ ​ដាក់ត្រី ​ហាល​វត្ថុផ្សេងៗ ដងទឹក​ ឫ ដាក់គ្រាប់ធញ្ញជាតិ៘។

- ផលិតករ បច្ចុប្បន្នប្រជាជនដែលរស់នៅឃុំជើងគ្រាវ ​ស្រុករលាប្អៀ ចំនួន ៩ភូមិ​ មាន ១,៤២៩ គ្រួសារ​ប្រកបមុខ​របរផលិតនូវផលិតផលហត្ថកម្មទាំងនេះក្រៅអំពីមុខរបរធ្វើស្រែចំការ ​ដែលការផលិតធ្វើឡើងគ្រប់រដូវ។

- ទីផ្សារ ក្នុងខេត្ត ​ក្រៅខេត្ត ​និងនាំទៅប្រទេសថៃ​តាមច្រកប៉ោយប៉ែត។

- ការអភិវឌ្ឍន៍ជាផលិតផល អាចផលិតជាផលិតផលថ្មី​តាមការរចនា​ និងការបញ្ជាទិញរបស់អតិថិជនដូចជា ធ្វើ​ជា​សំភារៈសំរាប់ធ្វើអំណោយ​របស់របរតុបតែងក្នុងគេហដ្ឋាន​ ឬ ប្រើក្នុងសណ្ឋាគារ។

ទំនាក់ទំនងពាណិជ្ជកម្ម

១- លោក ​សោ​ សន​ មេឃុំជើងគ្រាវ ​ទូរស័ព្ទលេខ ០១២ ២៤៨ ២៨៩

២- លោក​ គុជ ​ធា ​អាជីវករប្រមូលទិញ នៅភូមិគ្រោះ​ឃុំរលាប្អៀ ស្រុករលាប្អៀ ​ខេត្តកំពង់ឆ្នាំង

​ទូរស័ព្ទ​លេខ ០៩២ ៦៣៧ ៥៤៥

៣- លោកស្រី ​ម៉ែន ​អេន ​ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី​ ស្រុករលាប្អៀ

ទូរសព្ទលេខ ០១២ ៩៥៧ ៧៤៣

អាន​អត្ថបទ​ទាំងស្រុង...

កសិករក្នុងខេត្តកំពង់ឆ្នាំងធ្វើការដាំដុះស្វាយចន្ទីតាមលក្ខណគ្រួសារ តាមព្រំប្រទល់ដី ​និងមានទ្រង់ទ្រាយ​តូចតាច​ និងមិនមានលក្ខណៈប្រមូលផ្តុំដូចបណ្តាខេត្តផ្សេងៗទេ។

-ទំហំផលិតកម្ម បរិមាណផលទទួលបាន ១,២០០ តោន/ឆ្នាំ។

-ទីផ្សារ ស្រុកសួង ​ខេត្តកំពង់ចាម ​តាមរយៈឈ្មួញកណ្តាល។

ទំនាកទំនងពាណិជ្ជកម្ម

១- អាជីវករប្រមូលទិញ​ អ៊ឹង​ហ៊ាន ​អៀង ​ភូមិផ្សារឆ្នាំង​ សង្កាត់​ផ្សារឆ្នាំង​ ក្រុងកំពង់ឆ្នាំង ​ខេត្តកំពង្កឆ្នាំង​ទូរស័ព្ទលេខ ០១៦ ៨២៥ ៦៥៣

២- អាជីវករប្រមូលទិញ​ ជា​ សាន់ឌី ភូមិផ្សារឆ្នាំង​សង្កាត់​ផ្សារឆ្នាំង ​ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង ​ទូរស័ព្ទ​លេខ ០១២ ៩៥០ ៥៦៧

អាន​អត្ថបទ​ទាំងស្រុង...

ក្រពើ គឺជាសត្វល្មូនទឹកដ៏ធំ ​ដែលស៊ីអាហារស្រស់ ដូចជាត្រី​ អង្ទង់ ​ពស់ កណ្តុរ ជាដើម។ អាជីវកម្មចិញ្ចឹម​ក្រពើ បាន​នឹង​កំពុងរីកដុះដាលខ្លាំងក្នុងខេត្តមួយចំនួន​ ជាពិសេសខេត្តនៅជុំវិញបឹងទន្លេរសាប។ ក្រពើដែលគេ​ចិញ្ចឹម គឺមាន​ពណ៌ខ្មៅ​ និងខ្មៅលឿង ស៊ីត្រីជាអាហារ ​គេនិយមហៅថា ក្រពើត្រី ​ ដែលមានប្រវែងពី ២-៣ម៉ែត្រ​ មេក្រពើ​ ដែលមានអាយុចាប់ពី ៨ឆ្នាំ​ឡើងទៅមានទំងន់ពី ៥០-៦០ គ.ក្រ។ ស្បែកអាចយកទៅកែច្នៃ​ធ្វើជា​ផលិតផលមាន​តំលៃផ្សេងៗដូចជា កាបូប​ ស្បែកជើង ​ខ្សែ ​ក្រវ៉ាត់ ​រីឯសាច់សំរាប់បរិភោគ។

-បរិមាណផលិតកម្ម ១១,២៨៧ ក្បាលះ/ឆ្នាំ។

-ចំនួនអ្នកផលិតក្នុងខេត្ត មាន ២៤ កសិដ្ឋាន​ ចិញ្ចឹមតាមលក្ខណៈគ្រួសារ។

-ទីផ្សារ ប្រទេសថៃ ​និងវៀតណាម។

-រដូវក្រពើពង ក្រពើពងចាប់ពី ខែមេសា​ ដល់ចុង ​ខែឧសភា ក្រពើញីកើតបន្ទាប់ពីពងបាននា ៧៥ ថ្ងៃ​រីឯក្រពើរ​ឈ្មោលកើតបន្ទាប់ពីពង់បាន ៦៥ ថ្ងៃ។

ទំនាក់ទំនងពាណិជ្ជកម្ម

កសិដ្ឋានចិញ្ចឹមក្រពើ​ ខេង ​កូលាប ភូមិ​ចំការតាម៉ៅ ឃុំ​ស្រែថ្មី ​ស្រុក​រលាប្អៀ ​ខេត្ត​កំពង់ឆ្នាំង។

​ទូរស័ព្ទលេខ ០១២ ៩២៧ ៧១១

អាន​អត្ថបទ​ទាំងស្រុង...

Related Items