កែប

ខេត្ត​កែប

ក-ព័ត៌មានទូទៅៈ

-ផ្ទៃដី                      ៣៧៤.០២ គម

-ប្រជាជន                ៤១.១៧៥ នាក់

-ចំនួនភូមិ/ឃុំ/ស្រុក   មាន ១៦ ភូមិ, ៣ ឃុំ, ១ ស្រុក, សង្កាត់ ២, ក្រុង ១

ខ-អាស័យដ្ឋាន

-មន្ទីរពាណិជ្ជកម្មខេត្តៈ ភូមិកែប ​សង្កាត់កែប ​ក្រុងកែប ​ខេត្តកែប ​ទូរស័ព្ទលេខៈ ០១៦ ៦៣២ ៦២៦

- Provincial Department of Commerce: Kep village, S/K Kep, Kep City. Tel: 012 92 10 65 / 012 83 51 24.

ខេត្តកែប​ ជាខេត្តនៅជាប់តំបន់មាត់សមុទ្រនៃប្រទេសកម្ពុជា ​ក្រៅពីផលិតផលទឹកត្រី ​អំបិល ​និង​ការផលិតម្រេច​ខេត្តនេះមានសក្តានុពលតិចតួចក្នុងការផលិតដំណាំរួមផ្សំនានា។ ខេត្តកែបជាចំនុចចាប់អារម្មណ៏​សំរាប់ អ្នក ទេសចរណ៏ទូទៅ​ ព្រោះមានចំងាយមិនឆ្ងាយពីរាជធានីភ្នំពេញ​ បើប្រៀបជាមួយខេត្តជាប់មាត់សមុទ្រ​ផ្សេងទៀត ក្នុងប្រទេសកម្ពុជា។ ក្តាម​ បង្គា ​ត្រីសមុទ្រស្រស់ៗ ដែលនេសាទពីក្នុងដែនសមុទ្រ​ខេត្តកែប ​និង​កំពត​ គឺជាអាហារ ដ៏ពេញនិយមសំរាប់អ្នកទេសចរណ៏ដែលមកកំសាន្តទីនេះ។

ទឹកត្រី​ ជាគ្រឿងឧបភោគបរិភោគបន្ទាប់បន្សំមួយទៀតមិនអាចខ្វះបាន​សំរាប់អាហារប្រចាំថ្ងៃរបស់ប្រជា​ជនកម្ពុជា។ ខេត្តកែប ជាខេត្តនៅប៉ែកនិរតីនៃប្រទេសកម្ពុជា​ជាប់តំបន់មាត់សមុទ្រ ដែលអាចមានលទ្ធភាពគ្រប់​គ្រាន់ក្នុងការ ផលិតទឹកត្រីសំរាប់បំពេញតំរូវការទីផ្សារក្នុងស្រុក។

-ទំហំផលិតកម្ម​បរិមាណផលិតបានប្រហែល ១១០,០០០លីត្រ/ឆ្នាំ។ ដើម្បីអោយចេញជាផលិតសំរេច​គឺត្រូវ​ប្រើរយៈពេលចាប់ពី ១២-១៤ខែ​ ដោយប្រើប្រាស់វត្ថុធាតុដើមមានដូចជា​អំបិល​ ស្ករ ​ត្រីកាកើម។

-ចំនួនអ្នកផលិត​​​២កន្លែង​ គឺ​សិប្បកម្មផលិតទឹកត្រីយីហោ​ លាង ​ហេង ​និង​យីហោ​ ​សញ្ញាទេពមច្ឆា

-ទីផ្សារ ​សំរាប់ភ្ញៀវទេសចរណ៏ក្នុងស្រុក

ទំនាក់ទំនងពាណិជ្ជកម្ម

១-សហគ្រាសផលិតទឹកត្រី ​លាង ​ហេង ភូមិកែប​ សង្កាត់កែប ​ក្រុងកែប ​ខេត្តកែប ​

ទំនាក់ទំនង ​លោក ​អ៊ុយ ​ម៉េង ​ទូរស័ព្ទលេខ ០១២ ៣៧៥ ៥១៧

២-សហគ្រាសផលិតទឹកត្រី​សញ្ញាទេពមច្ឆា ភូមិថ្មី​ សង្កាត់ព្រៃធំ ​ក្រុងកែប ​ខេត្តកែប

​ទូរស័ព្ទលេខ ០១២ ៩២១ ៥៧៨ / ០១២ ៦៧៤ ០៦៣ / ០១២ ២៩៧ ៩៤៣

អំបិលគឺជាគ្រឿងឧបភោគបរិភោគ ​និងជាអាហាររូបត្ថម្ភដ៏សំខាន់សំរាប់ទ្រទ្រង់ជីវិត។ នៅប្រទេសកម្ពុជា​ការផលិតអំបិល គឺធ្វើឡើងនៅតំបន់មាត់សមុទ្រប៉ែកនិរតី មានខេត្តកែប ​កំពត ​ព្រះសីហនុ​ និងខេត្តកោះកុង។ ការ​ផលិតអំបិលនៅខេត្តកែប-កំពត​ ត្រូវប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិ គឺ​ ទឹកសមុទ្រ-អំបិលសមុទ្រ ​ដោយត្រូវ​បញ្ចូលទឹកសមុទ្រទៅក្នុងស្រែ ប្រហែល ៣០-៤៥ ថ្ងៃ​ ទើបអាចប្រមូលផលបានជា​អំបិល​បន្ទាប់មកត្រូវលាយបញ្ចូលម៉្សៅអ៊ីយ៉ូត ​ដែលផ្តល់ដោយអង្គការយូនីសែហ្វ ​មុនពេលនាំចេញទៅកាន់ទីផ្សារ

-ទំហំផលិតកម្មៈការដ្ឋានផលិតអំបិលកែប-កំពត​ មានផ្ទៃដី ៤,៤៧៥.៩៤ ហត​ បរិមាណផល អំបិលប្រហែល ១៤ ម៉ឺនតោន/ឆ្នាំ​ ប្រសិនបើអាកាសធាតុអំណោយផល​ ប៉ុន្តែប្រសិនបើមានភ្លៀងធ្លាក់ច្រើនពេក នាំអោយបរិមាណទិន្ន​ផលមានការថយចុះមកត្រឹម ១,៣០០០ តោន/ឆ្នាំ

-ចំនួនអ្នកផលិតៈ​មាន ១៨៥ ក្រុមផលិត ​ការរដ្ឋានផលិតអំបិលមានទីតាំង​ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ​ចាប់ពីភូមិកែបថ្មី​ ឃុំបឹងឈូក ​ស្រុកកំពត ​រហូតដល់ភូមិលក ​ឃុំឫស្សីស្រុក​ ស្រុក​កំពង់ត្រាច​ជាប់ព្រំប្រទល់​ប្រទេសវៀតណាម។

-ទីផ្សារៈក្នុងប្រទេស

ទំនាក់ទំនងពាណិជ្ជកម្ម

សហគមន៍អ្នកផលិតអំបិលខេត្តកែប-កំពត ភូមិសុវណ្ណសាគរ​ សង្កាត់កំពង់កណ្តាល​ ក្រុងកំពត ​ខេត្តកំពត​ទូរស័ព្ទលេខ ០៣៣ ៩៣២ ៣៤៥ / ០១២ ៨៩៩ ៨៨៥

ទូរសារលេខ ០៣៣ ៩៣២ ៣៤៥

Related Items