ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ
ក-ព័ត៌មានទូទៅៈ
-ផ្ទៃដី ២.៥៦១.២០ គម២
-ប្រជាជន ១៧៧.៩០៨ នាក់
-ចំនួនភូមិ/ឃុំ/ស្រុក មាន ១០៩ ភូមិ, ២១ ឃុំ, ៣ ស្រុក, សង្កាត់ ៥, ក្រុង ១
ខ-អាស័យដ្ឋាន
១-មន្ទីរពាណិជ្ជកម្មខេត្ត ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ទំនាក់ទំនង លោកស្រី យៀង អេងប្រធានមន្ទីរ ទូរស័ព្ទលេខៈ ០៣៤ ៩៣៣ ៥៤៨ / ០១២ ៨៦៥ ៤៣៨
- Provincial Department of Commerce: Village No.2, S/K No.2, Khan Meattapheap, Sihanoukville. Tel: 034 933 548 / 012 865 438
ខេត្តព្រះសីហនុ ជាជំរើសដ៏ប្រសើសំរាប់អ្នកទេសចរណ៏ទូទៅជាតិ និងអន្តរជាតិ។ ឆ្នេខ្សាច់ដ៏ស្រស់ស្អាត ទឹកសមុទ្រ ដ៏ខៀវស្រងាត់ហ៊ុំព័ទ្ធដោយជួរភ្នំធំតូចពិតជាធ្វើអោយជីវិតលោកអ្នកស្រស់ថ្លា រួមជាមួយអាហារសមុទ្រស្រស់ៗ បន្ទប់សណ្ឋាគារថ្មៗ ចំណាយតិច ប៉ុន្តែចំណេញច្រើន។
ទឹកត្រីជាផលិតផលប្រើប្រាស់ ជាគ្រឿងផ្សំក្នុងការធ្វើម្អូបអាហារ និងអាហារប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ ខេត្តនៅ ជាប់មាត់សមុទ្រធ្លាប់មានភាពល្បីល្បាញក្នុងការផលិតទឹកត្រីដែលមានរសជាតិឈ្ងុយឆ្ងាញជាយូរមកហើយ ដោយសារសិប្បករប្រើប្រាស់ប្រភេទត្រីសមុទ្រជាវត្ថុធាតុដើម។
-ទំហំផលិតកម្មសិប្បកម្មផលិតទឹកត្រីសមុទ្រកំពង់សោមបានរៀបចំខ្សែសង្វាក់ផលិតកម្មតាមលក្ខណៈបច្ចេកទេសហើយមានអាងចំរោះចំនួន ១០០ ដែលអាងនីមួយៗអាចផ្ទុកបានបរិមាណត្រី ៣-៤ តោនត្រីស្រស់។
-ទីផ្សារ ក្នុងខេត្ត និងភ្នំពេញ
ទំនាក់ទំនងពាណិជ្ជកម្ម
សិប្បកម្មផលិតទឹកត្រីសមុទ្រក្រុងព្រះសីហនុ
សង្កាត់លេខ១ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
ទូរស័ព្ទលេខ ០១២ ៨៧៥ ៣៣៦ / ០១២ ៩៤៤ ២៤២ / ០១១ ៩៥៤ ២៤២
ផ្តៅគឺជារុក្ខជាតិវល្លិ៍ ដែលមានដុះនៅតាមតំបន់ភ្នំព្រៃស្រោង និងតំបន់ទំនាបជាប់មាត់ទឹក។ ផ្តៅមានច្រើនអំបូរ ហើយអាចរកបាននៅតំបន់ជុំវិញ ដើម្បីយកធ្វើវត្ថុធាតុដើមក្នុងការផលិតគ្រឿងសង្ហារឹមផ្សេងៗ មានដូចជា តុ ទូកៅអីទទួលភ្ញៀវ គ្រែដេក ជាដើម។
-សិប្បកម្មផលិតគ្រឿងសង្ហារឹមធ្វើពីផ្តៅនៅខេត្តព្រះសីហនុចាប់ដំណើរការអាជីវកម្មទ្រុងទ្រាយធំក្នុងឆ្នាំ២០០០ ដោយផ្តល់ការងារជូនប្រជាជននៅតំបន់នោះប្រហែល ៨០នាក់ ប៉ុន្តែបច្ចុប្បន្នចំនួនកម្មករបានថយចុះមកត្រឹម ២៧នាក់ ដោយសារផលិតកម្មមានការថយចុះ។ ការផលិតគ្រឿងសង្ហារឹម គឺត្រូវប្រើផ្តៅឆៅជាវត្ថុធាតុដើម ព្រោះវាជាប់ស្វិត ងាយបត់បែនតាមរូបរាង។
-ទំហំផលិតកម្មប្រមូលទិញផ្តៅបានចំនួនជាមធ្យម ១៣,០១៦ ដើម/ខែ ហើយផលិតជាផលិតផលសំរេចបានច្រើនកំប្លេរ។
-ទីផ្សារ ភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកំពត
ទំនាក់ទំនងពាណិជ្ជកម្ម
សិប្បកម្មផលិតគ្រឿងសង្ហារឹមធ្វើពីផ្តៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុទំនាក់ទំនងអ្នកស្រី ពុយ ម៉េង ទូរស័ព្ទលេខ ០១២ ៦៤៩ ១៤៦