កំពត

ខេត្ត​កំពត

ក-ព័ត៌មានទូទៅៈ

-ផ្ទៃដី                      ៤.៦៩៥ គម

-ប្រជាជន                ៦០.៩០៤ នាក់

-ចំនួនភូមិ/ឃុំ/ស្រុក   មាន ៤៨២ ភូមិ, ៩២ ឃុំ, ៨ស្រុក

ខ-អាស័យដ្ឋាន

-មន្ទីរពាណិជ្ជកម្មខេត្តៈ ភូមិ ១៣ ឧសភា​ សង្កាត់កំពង់កណ្តាល​ ក្រុងកំពត ​ខេត្តកំពត

ទូរស័ព្ទលេខ ០១២ ៧១៥ ១២៥ / ០១៧ ៩២៥ ៧៩៣

- Provincial Department of Commerce: Village May 13, S/K Kampong Kandal, Kamport City. Tel: 012 715 125 / 017 925 793.

ទឹកត្រី ជាគ្រឿងឧបភោគបរិភោគ បន្ទាប់បន្សំមួយទៀតមិនអាចខ្វះបាន សំរាប់អាហារប្រចាំថ្ងៃ របស់ប្រជា​ជនកម្ពុជា។ ខេត្តកំពត ជាខេត្តនៅប៉ែកនិរតីនៃប្រទេសកម្ពុជា​ ជាប់តំបន់មាត់សមុទ្រ ដែលអាចមានលទ្ធភាពគ្រប់​គ្រាន់ ក្នុងការ ផលិតទឹកត្រី សំរាប់បំពេញតំរូវការទីផ្សារ។ ជារឿយៗ គេតែងឮភាពល្បីល្បាញរបស់ផលិតផលទឹកត្រី​នៅក្នុងខេត្ត កំពត ដែលមានរសជាតិឆ្ងាញ។ ដើម្បីអោយចេញជាផលិតសំរេច​គឺ​ត្រូវប្រើរយៈពេលចាប់ពី ១២-១៤ខែ ​ដោយ ប្រើប្រាស់វត្ថុធាតុដើមមានដូចជា ​អំបិល​ ស្ករ ​ត្រីកាកើម

-ទំហំផលិតកម្ម ផលិតបានប្រហែល ៦០០,០០០លីត្រ-៨៤០,០០០លីត្រ/ឆ្នាំ

-ចំនួនអ្នកផលិត មានសិប្បកម្មផលិតទឹកត្រីចំនួនច្រើនកន្លែងតាមលក្ខណៈគ្រួសារតូចៗ ប៉ុន្តែសិប្បកម្មផលិត​ទឹក​ត្រីដែលធំជាងគេគឺ ​អ៊ីឆេ- ​ង៉ូវហេង​ កំពត។

-ទីផ្សារ ២១ខេត្ត-ក្រុង​ក្នុងប្រទេសកម្ពុជា

ទំនាក់ទំនងពាណិជ្ជកម្ម

សហគ្រាសផលិតទឹកត្រីត្រើយកោះ​ អ៊ីឆេ-ង៉ូវហេង ភូមិតាអង្គ ​សង្កាត់ត្រើយកោះ ក្រុងកំពត ​ខេត្តកំពត​ទំនាក់ទំនង​លោក​ ចាន់​ ស៊ីថា​ ទូរស័ព្ទលេខ ០១២ ២៧២ ២២៣

អំបិលគឺជាគ្រឿងឧបភោគបរិភោគ ​និងជាអាហាររូបត្ថម្ភដ៏សំខាន់សំរាប់ទ្រទ្រង់ជីវិត។ នៅប្រទេសកម្ពុជា​ការផលិតអំបិល គឺធ្វើឡើងនៅតំបន់មាត់សមុទ្រប៉ែកនិរតី មានខេត្តកែប ​កំពត ​ព្រះសីហនុ​ និងខេត្តកោះកុង។ ការ​ផលិតអំបិលនៅខេត្តកែប-កំពត​ ត្រូវប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិ គឺ​ ទឹកសមុទ្រ-អំបិលសមុទ្រ ​ដោយត្រូវ​បញ្ចូលទឹកសមុទ្រទៅក្នុងស្រែ ប្រហែល ៣០-៤៥ ថ្ងៃ​ ទើបអាចប្រមូលផលបានជា​អំបិល​បន្ទាប់មកត្រូវលាយបញ្ចូលម៉្សៅអ៊ីយ៉ូត ​ដែលផ្តល់ដោយអង្គការយូនីសែហ្វ ​មុនពេលនាំចេញទៅកាន់ទីផ្សារ

-ទំហំផលិតកម្មៈ ការដ្ឋានផលិតអំបិលកែប-កំពត​ មានផ្ទៃដី ៤,៤៧៥.៩៤ ហត​ បរិមាណផល អំបិលប្រហែល ១៤ ម៉ឺនតោន/ឆ្នាំ​ ប្រសិនបើអាកាសធាតុអំណោយផល​ ប៉ុន្តែប្រសិនបើមានភ្លៀងធ្លាក់ច្រើនពេក នាំអោយបរិមាណទិន្ន​ផលមានការថយចុះមកត្រឹម ១,៣០០០ តោន/ឆ្នាំ

-ចំនួនអ្នកផលិតៈ មាន ១៨៥ ក្រុមផលិត ​ការរដ្ឋានផលិតអំបិលមានទីតាំង​ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រ​ចាប់ពីភូមិកែបថ្មី​ ឃុំបឹងឈូក ​ស្រុកកំពត ​រហូតដល់ភូមិលក ​ឃុំឫស្សីស្រុក​ ស្រុក​កំពង់ត្រាច​ជាប់ព្រំប្រទល់​ប្រទេសវៀតណាម។

-ទីផ្សារៈ ក្នុងប្រទេស

ទំនាក់ទំនងពាណិជ្ជកម្ម

សហគមន៍អ្នកផលិតអំបិលខេត្តកែប-កំពត ភូមិសុវណ្ណសាគរ​ សង្កាត់កំពង់កណ្តាល​ ក្រុងកំពត ​ខេត្តកំពត​ទូរស័ព្ទលេខ ០៣៣ ៩៣២ ៣៤៥ / ០១២ ៨៩៩ ៨៨៥

ទូរសារលេខ ០៣៣ ៩៣២ ៣៤៥

ជារុក្ខជាតិវល្លិ៍ មានដាំនៅលើទឹកដីរួម២ខេត្ត​គឺ ​ខេត្តកំពត និងខេត្តកែប ​ប៉ុន្តែគេនិយមហៅថាៈ ម្រេចកំពត។ ម្រេចកំពតធ្លាប់មានភាពល្បីល្បាញច្រើនជំនាន់មកហើយ បច្ចុប្បន្នម្រេចកំពតត្រូវបានការពារដោយច្បាប់ការពារ​ផលិតផលសំគាល់ភូមិសាស្ត្រ ​រៀបចំដោយក្រសួងពាណិជ្ជកម្ម។ ដោយសារកត្តាដីនៅចន្លោះភ្នំ និងសមុទ្រ​មាន​អាកាសធាតុត្រជាក់​ ធ្វើអោយគុណភាពម្រេចកំពតមានរសជាតិហិរមុត ​និងមានក្លិនប្រហើរស្រទន់។

-ទំហំផលិតកម្មដើមម្រេចចំនួន ២២,៨៩៦ ជ្រលុង ​បរិមាណផលទទួលបាន ១២តោន/ឆ្នាំ

-ចំនួនអ្នកដាំម្រេចៈ មាន ១១៤គ្រួសារ បានចូលរួមក្នុងសមាគមអ្នកដាំម្រេចកំពត​ ភាគច្រើនមាននៅក្នុងស្រុក​កំពង់ត្រាច ​ស្រុកដងទុង ​ស្រុកឈូក ​ខណ្ឌដំណាក់ចង្អើ ទឹកដីខេត្តកែបខ្លះ កំពតខ្លះ។ ក្រៅពីនោះនៅមាន​គ្រួសារ​ផ្សេងៗទៀត ពុំទាន់ចូលជាសមាជិកសមាគម។

-ទីផ្សារៈ ម្រេចស្រស់សំរាប់ទីផ្សារក្នុងប្រទេ ស​ម្រេចស្ងួតសំរាប់នាំចេញទៅប្រទេស​អូស្ត្រាលី​និងប្រទេសអឺរ៉ុប​មួយចំនួន។

-រដូវប្រមូលផលៈ ចាប់ពីពាក់កណ្តាល ខែ​មករា ​ដល់​ខែឧសភា

ទំនាក់ទំនងពាណិជ្ជកម្ម

ក្រុមហ៊ុន Farmlink Ltd

ភូមិសុវណ្ណសាគរ ​សង្កាត់កំពង់កណ្តាល​ ក្រុងកំពត ​ខេត្តកំពត។

​ទំនាក់ទំនង​លោក Jerome Benezech          ​ទូរស័ព្ទេលេខ ០១២ ៣៦៥ ៣២១

អ៊ីម៉ែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​សំបុត្រ​​ឥត​ប្រយោជន៍​ផ្សេងៗ។ អ្នក​ត្រូវ​ការ​អនុញ្ញាត JavaScript ដើម្បី​មើល​វា។ / www.farmlink-cambodia.com

Related Items