តាកែវ

ខេត្ត​តាកែវ

ក-ព័ត៌មានទូទៅៈ

-ផ្ទៃដី                      ៣.៥៦៣ គម

-ប្រជាជន                ៧៩០.១៦០នាក់

-ចំនួនភូមិ/ឃុំ/ស្រុក   មាន ១.២៦៨ ភូមិ, ១០០ ឃុំ, ១០ ស្រុក

ខ-អាស័យដ្ឋាន

-មន្ទីរពាណិជ្ជកម្មខេត្តៈ ភូមិ១ ឃុំរកាក្នុង ​ស្រុកដូនកែវ ​ខេត្តតាកែវ​

ទូរស័ព្ទលេខៈ ០៣២ ៩៣១ ៤៧៣ / ០១៦ ៣២០ ២៧៧ / ០១៦ ៨៨៤ ៤៣៥

ទូរសារ ០៣២ ៩៣១ ៤៧៣

-Provincial Department of Commerce: Village 1, Rorka Khnong Commune, Daun Keo City, Takeo. Tel: 032 93 14 73/ 016 320 277 / 016 88 44 35 Fax: 032 931 473.

ដូងគឺជាដំណាំស្រុក ដែលមានដុះនៅជុំវិញតំបន់ត្រូពិក។ ដូងមានដុះនៅស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា​ប្រជាជននិយមដាំដុះក្នុងភូមិដ្ឋាន​ ក្នុងចំការ​សំរាប់បំពេញសេចក្តីត្រូវការផ្ទាល់ខ្លួន។ ខេត្តដែលមានលទ្ធភាពអាច​ផលិតដូងបានច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា​គឺខេត្តនៅភាគនិរតី ជាប់តំបន់ឆ្នេសមុទ្រ។ ដើមដូង​ ផ្លែដូង ​ធាង​ដូង ​ស្លឹកដូង បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សង្គមខ្មែរ។

-ទំហំផលិតកម្ម តាមការពិនិត្យ​ផ្លែដូងមានបរិមាណច្រើនសន្ធឹកសន្ធាប់ នៅក្នុងខេត្តតាកែវ​ កំពត ​កែប ​កោះកុង​និងខេត្តព្រះសីហនុ។ បច្ចុប្បន្ននេះមិនទាន់មានស្ថាប័នណាមួយធ្វើការអង្គេត និងស្រាវជ្រាវចំនួនដើមដូង​ដែលមាន​នៅក្នុងប្រទេសកម្ពុជានៅឡើយទេ។

-ទីផ្សារ ក្នុងស្រុក

-អភិវឌ្ឍន៏ផលិតផលៈ នៅប្រទេសកម្ពុជាពុំទាន់មានរោងចក្រ​ ឬ សហគ្រាសណាមួយធ្វើការកែច្នៃផ្លែដូងអោយ​ទៅជាផលិតផលថ្មីមួយសំរាប់នាំចេញនៅឡើយទេ។

ទំនាក់ទំនងពាណិជ្ជកម្ម

មន្ទីរពាណិជ្ជកម្មខេត្ត ភូមិ១ ឃុំរកាក្នុង ​ស្រុកដូនកែវ ​ខេត្តតាកែវ

​ទូរសព្ទលេខ ០៣២ ៩៣១ ៤៧៣ / ០១៦ ៣២០ ២៧៧ / ០១៦ ៨៨៤ ៤៣៥

ទូរសារ ០៣២ ៩៣១ ៤៧៣

អាន​អត្ថបទ​ទាំងស្រុង...

ត្រីជាអាហារចាំថ្ងៃរបស់ជនជាតិខ្មែរ។ ​ប្រទេសកម្ពុជាធ្លាប់ទទួលស្គាល់ថា ​ជាប្រទេសសំបូរត្រីជាងគេនៅ​ក្នុង   ពិភពលោក ជាពិសេសត្រីទឹកសាប ​ប៉ុន្តែបច្ចុប្បន្ន​ផលិតភាពមានការធ្លាក់ចុះ ដោយសារកំណើនប្រជាជន​ ចំនួន​អ្នកនេសាទមានការកើនឡើង ​ការប្រែប្រួលពូជត្រីធំៗមានការថយចុះដែលជាហេតុនាំអោយមានការ​បង្កើតប្រព័ន្ធ​វារីវប្បកម្មតាមបែបថ្មីដើម្បីបំពេញតំរូវការ។ ខេត្តតាកែវមានកសិដ្ឋានចិញ្ចឹមត្រីធំៗ ចំនួន ១៧កន្លែង​ហើយបាន​ចង ក្រងជាសហគមអ្នកចិញ្ចឹមត្រី ដែលមានលទ្ធភាពអាចផ្គត់ផ្គង់កូនត្រី ​និងត្រីសាច់បានមួយចំនួនធំ។

ទំហំផលិតកម្ម បរិមាណជលផលវប្បកម្ម មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ​ ពោលគឺ​ពី ៨០០-៩៥០-១,០០០ តោន/ឆ្នាំ​ ក្នុងឆ្នាំ២០០៥, ២០០៦, ២០០៧

-ទីផ្សារ ពូជត្រី​និងកូនត្រីទូទាំងប្រទេស

ទំនាក់ទំនងពាណិជ្ជកម្ម

កសិដ្ឋានចិញ្ចឹមត្រី ​សោម​ ហាក់ ភូមិត្រពាំងកប្បាស ​ឃុំតាភេម ​ស្រុកត្រាំកក់ ​ខេត្តតាកែវ​

ឬ ទំនាក់ទំនងការិយាល័យជលផលខេត្តតាកែវ

ទូរស័ព្ទលេខ ០១២ ៥៨៣ ០១៥ / ០១៦ ៥៨៣ ០១៥

អាន​អត្ថបទ​ទាំងស្រុង...

ខេត្តតាកែវ ជាតំបន់ដ៏សំខាន់ជាងគេ ដោយហេតុថា​ខេត្តនេះមានចំនួនអ្នកត្បាញច្រើនជាងគេ​ដែលប្រមូល​ផ្តុំនៅស្រុកបាទី ស្រុកសំរោង​ ស្រុកព្រៃកប្បាស ​និងស្រុកអង្គរបុរី។ តំបន់នេះមានការរីកចំរើនខ្លាំងនាប៉ុន្មានឆ្នាំចុង​ក្រោយនេះ ដោយសារមានការជួយជ្រោមជ្រែងពីអង្គការនានាលើផ្នែកបច្ចេកទេស​ និងការបណ្តុះបណ្តាល។ អ្នក​ ផលិតសូត្រនៅក្នុងស្រុកសំរោង ​ស្រុកបាទី ស្រុកកព្រៃកប្បាស ចំនួន១១ភូមិបាន រួមគ្នាចងក្រងជាសហគមន៍អ្នក​ផលិតសូត្រ ​ដើម្បីទទួលបានការគាំទ្រនានាលើផ្នែកស្មារតី ​ទីផ្សារ ​និងបច្ចេកទេស។

-ទំហំផលិតកម្ម ក្នុងចំណោមស្រុកទាំងបួន​មានកីតម្បាញចំនួន ២,២០០កី ​ផលិតផលចំនួន ៩០% ​គឺ​ផលិតផលហូល១០% ​ផ្សេងទៀតផលិត ជាសាច់ក្រណាត់លាត​ និងក្រម៉ា។

-ទីផ្សារ រាជធានីភ្នំពេញ ​ខេត្តកណ្តាល​ និងខេត្តតាកែវ

ទំនាក់ទំនងពាណិជ្ជកម្ម

សមាគមភូមិសូត្រខ្មែរ​ ទំនាក់ទំនង លោក​ កែវ ​មុន្នី
​ទូរស័ព្ទលេខ ០១២ ៨២៣ ៩៥៩

អាន​អត្ថបទ​ទាំងស្រុង...

Related Items