កណ្តាល

ខេត្តកណ្តាល
ក-ព័ត៌មានទូទៅៈ
-ផ្ទៃដី ៣.៥៦៨ គម២
-ប្រជាជន ១.០៧៥.១១៣ នាក់
-ចំនួនស្រុក មាន ១.០៨៧ ភូមិ, ១៤៧ ឃុំ, ១១ ស្រុក
ខ-អាស័យដ្ឋាន
-មន្ទីរពាណិជ្ជកម្មខេត្តៈ ផ្លូវ២០៦ អាគារ១៣០ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
ទូរស័ព្ទៈ ០២៣ ៩៨៣ ២៧៩ / ០១២ ៩១២ ៧៧៦ / ០១២ ៨៤១ ៨៧៥
- Provincial Department of Commerce: No. 130, St 206, S/K Ta Khmao, Ta Khmao City, Kandal Province. Tel: 023 983 279 /012 912 776 / 012 841 875.
ក្រម៉ាជាឧបករណ៏ ប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្មែរតាំងពីបុរាណកាល ដែលអាចប្រើប្រាស់បានច្រើនមុខងារ។ នៅក្នុង ប្រទេសកម្ពុជា មានតំបន់ជាច្រើនដែលប្រជាជនប្រកបមុខរបរត្បាញរវៃដើម្បីបង្កើតមុខរបរនិងរកប្រាក់កំរៃ ទប់ទល់ ជីវភាពប្រចាំថ្ងៃ។ ក្នុងភូមិជ្រោយអំពិល ឃុំក្បាលកោះ ស្រុកកៀនស្វាយ និងឃុំពុកឬស្សីស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលមានមុខរបរត្បាញក្រម៉ាជាច្រើនតំណរ មកហើយដែលការចេះត្បាញកើត មានតាមគ្រួសាររបស់ខ្លួន
-ចំនួនអ្នកផលិតក្នុងខេត្តៈ ភាគច្រើនមាននៅស្រុកកៀនស្វាយ និងស្រុកខ្សាច់កណ្តាល នៅស្រុកកៀនស្វាយមានចំនួន ៨៥ គ្រួសារ ដែលមានកីតំបាញពាក់កណ្តាលស្វ័យប្រវត្តិចំនួន ៣៩៧ កីសមត្ថភាពផលិតបាន ២០ក្រម៉ា/ថ្ងៃ/កី
-ទីផ្សារៈ ភ្នំពេញ
ទំនាក់ទំនង់ពាណិជ្ជកម្ម
សិប្បកម្មតំបាញក្រម៉ា លី គឹមសាន ភូមិជ្រោយអំពិលឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្តាល
ទូរស័ព្ទលេខ ០១២ ៩១៥ ៩៦៧ / ០១២៤៨៥៥៨៦
អានអត្ថបទទាំងស្រុង...
ទឹកត្នោតជូរ ជាផលិតផលប្រពៃណីរបស់ប្រជាជនកម្ពុជារាប់រយឆ្នាំមកហើយ។ ការលក់ដូរភេសជ្ជៈនេះមិនមាន លក្ខណៈទូលំទូលាយទេ ព្រោះការរក្សាទុកបានរយៈពេលខ្លី។ មានប្រជាជនខ្មែរមិនតិចទេដែលប្រាថ្នាចង់ឃើញ ទឹកត្នោតជូរ ត្រូវបានគេច្រកកំប៉ុងដូចស្រាបៀរ ហើយរក្សាទុកបានយូរសំរាប់រដូវអស់ទឹកត្នោត។ បំណងប្រាថ្នានេះ ទើបតែត្រូវបានឆ្លើយតបនៅ ខែមិនា ឆ្នាំ២០០៤ កន្លងទៅនេះ ដោយអ្នកឯកទេសរបស់សិប្បកម្មធម្មជាតិខ្មែរ ដែល បានប្រឹងប្រែងស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ទំនាក់ទំនងពាណិជ្ជកម្ម
សិប្បកម្មធម្មជាតិខ្មែរ ភូមិដូនម៉ាន់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល
ឬ អាស័យដ្ឋាន ផ្ទះលេខ ៤៦៦ ផ្លូវ ១៦៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទលេខ ០១២ ៥១៦ ៣៦៤ / E-Mail:
អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីសំបុត្រឥតប្រយោជន៍ផ្សេងៗ។ អ្នកត្រូវការអនុញ្ញាត JavaScript ដើម្បីមើលវា។
អានអត្ថបទទាំងស្រុង...
ត្នោតជារុក្ខជាតិដែលមានដុះនៅប្រទេសកម្ពុជាយូរលុងណាស់មកហើយ។ ត្នោតផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ ប្រជាជនកម្ពុជារួមទាំងធាង ស្លឹក ដើម ផ្លែ និងផ្កា ដែលផ្តល់ជាទឹកត្នោតមានឱជារសឆ្ងាញ់ពិសារ និងផលិតជា ស្ករត្នោតបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ខេត្តកណ្តាល មាននៅសល់ដើមត្នោតប្រហែល ១១០,៥៥៣ ដើម សំរាប់កសិករធ្វើអាជីវកម្ម។
-ទំហំផលិតកម្ម បរិមាណស្ករត្នោតផលិតបាន ១,៦៥៨ តោន/ឆ្នាំ ឬ ត្នោតមួយដើមផលិត ស្ករបានប្រហែល ១៥គ.ក្រ/ឆ្នាំ។
-ចំនួនអ្នកផលិតស្ករត្នោត ភាគច្រើនមាននៅស្រុកអង្គស្នួល
-ទីផ្សារ រាជធានីភ្នំពេញ
-រដូវប្រមូលផល ខែធ្នូ ដល់ ខែមិថុនា
ទំនាក់ទំនងពាណិជ្ជកម្ម
មន្ទីរពាណិជ្ជកមខេត្តកណ្តាល ផ្លូវ ២០៦ អាគារ ១៣០ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលទូរស័ព្ទ៖ ០២៣ ៩៨៣ ២៧៩ / ០១២ ៩១២ ៧៧៦ / ០១២ ៨៤១ ៨៧៥
អានអត្ថបទទាំងស្រុង...