ផ្តៅជារុក្ខជាតិវល្លិ៍ ដែលមានដុះតាមដងព្រៃភ្នំ ឬ ព្រៃរនាម រុក្ខជាតិប្រភេទនេះមានសភាពទន់ ជាប់ស្វិត ងាយបត់បែនបានតាមតំរូវការ ធន់នឹងទឹក និងកំដៅ។ ផ្តៅជាវត្ថុធាតុដើមសំរាប់ផលិតគ្រែ តុ ទូ វត្ថុប្រើប្រាស់ ផ្សេងៗតាមតំរូវការ។
-ផលិតកម្ម ផលិតតាមលក្ខណៈសិប្បកម្មតូចតាច ដែលអាចផលិតបានទូប្រហែល ៣០ និងគ្រែផ្តៅប្រហែល ២០ ក្នុង១ខែ/គ្រួសារ។
-ចំនួនអ្នកផលិត មាន ៤០០ គ្រួសារ ផលិតតុ-ទូ និង ២គ្រួសារជំនាញខាងផលិតគ្រែ។
-ទីផ្សារ ក្នុងប្រទេស នាំចេញទៅប្រទេសថៃឡង់ដ៏ និងប្រទេសវៀតណាម។
ទំនាក់ទំនងពាណិជ្ជកម្ម
១-សិប្បកម្មផលិតសង្អារឹមធ្វើពីផ្តៅ ខ្វាន់ ឈន ភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
ទូរស័ព្ទលេខ ០៨៩ ៩៨៦ ០២៩
២-សិប្បកម្មផលិតទូ-តុផ្តៅ សេង អ៊ន ភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយ ខេត្តកំពង់ធំ។ទូរស័ព្ទលេខ ០៩២ ៤២០ ៣៦៣

