ដំឡូងមីជាប្រភេទរុក្ខជាតិមានដើមស្រដៀងឈើ រុក្ខជាតិប្រភេទនេះមានដើមកំណើតដំបូងគេបង្អស់ក្នុងទ្វីបអាហ្វ្រីក ភាគខាងត្បូង លុះក្រោយមកបានរីករាលដាលដល់តំបន់ត្រូពិក។ ដំឡូងមី ត្រូវបានគេចាត់ទុកថាជាដំណាំកសិឧស្សាហកម្ម ព្រោះមើមរបស់វាអាចកែច្នៃជាផលិតផលផ្សេងៗ ដូចជាអេតាណុល ចំណីសត្វ ឬ ម្សៅដំឡូងមីសំរាប់ផលិតចំណីអាហាររបស់មនុស្ស។ កសិករ បាននាំយកពូជដំឡូងពីប្រទេសថៃមកធ្វើការដាំដុះ ព្រោះជាខេត្ត នៅជាប់ព្រំដែនងាយស្រួលក្នុងការធ្វើចរាចរផលិតផលចេញ-ចូល។
-ទំហំផលិតកម្ម ផ្ទៃដីដាំដុះមាន ៦,៥១៧ ហ.ត , បរិមាណផលដំឡូងមី ៣២៥,៨៥០ តោន/ឆ្នាំ។
-ចំនួនអ្នកផលិតក្នុងខេត្ត ៣៤ នាក់
-ទីផ្សារ ប្រទេសថៃ និងវៀតណាម
-រដូវប្រមូលផល ពីខែធ្នូ ដល់ ខែមេសា
ទំនាក់ទំនងពាណិជ្ជកម្ម
១- អាជីវករប្រមូលទិញ ចំរើន ជ័យ មានទីតាំងនៅភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទូរស័ព្ទលេខ ០១៥ ៤៦៤ ៦៥៦ / អ៊ីម៉ែល អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីសំបុត្រឥតប្រយោជន៍ផ្សេងៗ។ អ្នកត្រូវការអនុញ្ញាត JavaScript ដើម្បីមើលវា។ ទំនាក់ទំនង លោក មូល សំ
២-ក្រុមហ៊ុន ហ៊ិន ហ៊ន កសិកម្មមហាសម្បត្តិ អាហរ៍ណ នីហរណ៍
នៅភូមិលាវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
ទូរស័ព្ទលេខ ០១២ ១៨៤ ៩៨៣ ២ / ទំនាក់ទំនង លោកប៉ាល់ បាថ

