កសិករធ្វើស្រូវចំរុះមាន បន្លាផ្តៅ នាងខុន នាងម៉ិញ អ៊ីអ៊ែរ និងស្រូវផ្កាម្លិះ។ ស្រូវផ្កាម្លិះត្រូវចាត់ទុកថាជាស្រូវ ប្រភេទលេខ១ ព្រោះមានតំលៃខ្ពស់នៅលើទីផ្សារ។
-បរិមាណផលិតកម្ម ផ្ទៃដីបង្កបង្កើតផលមានចំនួន ១១០,០០០ ហ.ត បរិមាណផលស្រូវ ២៥៦,៨៥០ តោន/ឆ្នាំ (ទិន្នផលមធ្យម ២.៣៣៥ តោន/ហ.ត)។ ខេត្តកំពង់ស្ពឺមាននៅសល់អង្គរចំនួន ៣៣,០០០ តោនសំរាប់នាំចញ។
-ចំនួនរោងម៉ាស៊ីនកិនស្រូវ សរុបមានចំនួន ៤៨ កន្លែង ក្នុងនោះរោងម៉ាស៊ីនធំមានចំនួន ១៧ កន្លែងដោយបានចងក្រងជាសមាគមរោងម៉ាស៊ីនកិនស្រូវ។
-ទីផ្សារ កំពង់ស្ពឺ កោះកុង រាជធានីភ្នំពេញ និងប្រទេសវៀតណាម។
-រដូវប្រមូលផល ខែតុលា-ខែមករា
ទំនាក់ទំនងពាណិជ្ជកម្ម
១- សមាគមរោងម៉ាស៊ីនកិនស្រូវខេត្តកំពង្កស្ពឺ ភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ទំនាក់ទំនងលោក ប៉ា សុខ ប្រធានសមាគម ទូរស័ព្ទលេខ ០១៧ ៥៧៥ ៨១៧
២- រោងម៉ាស៊ីនកិនស្រូវ សោម ផល ភូមិវិហារហ្លួង ឃុំវាំងចាស់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ
ទំនាក់ទំនង លោក សោម ផល ទូរស័ព្ទលេខ ០១២ ៨៣៤ ៦៣៥

