ជារុក្ខជាតិវល្លិ៍ មានដាំនៅលើទឹកដីរួម២ខេត្តគឺ ខេត្តកំពត និងខេត្តកែប ប៉ុន្តែគេនិយមហៅថាៈ ម្រេចកំពត។ ម្រេចកំពតធ្លាប់មានភាពល្បីល្បាញច្រើនជំនាន់មកហើយ បច្ចុប្បន្នម្រេចកំពតត្រូវបានការពារដោយច្បាប់ការពារផលិតផលសំគាល់ភូមិសាស្ត្រ រៀបចំដោយក្រសួងពាណិជ្ជកម្ម។ ដោយសារកត្តាដីនៅចន្លោះភ្នំ និងសមុទ្រមានអាកាសធាតុត្រជាក់ ធ្វើអោយគុណភាពម្រេចកំពតមានរសជាតិហិរមុត និងមានក្លិនប្រហើរស្រទន់។
-ទំហំផលិតកម្មៈដើមម្រេចចំនួន ២២,៨៩៦ ជ្រលុង បរិមាណផលទទួលបាន ១២តោន/ឆ្នាំ
-ចំនួនអ្នកដាំម្រេចៈមាន ១១៤គ្រួសារ បានចូលរួមក្នុងសមាគមអ្នកដាំម្រេចកំពត ភាគច្រើនមាននៅក្នុងស្រុកកំពង់ត្រាច ស្រុកដងទុង ស្រុកឈូក ខណ្ឌដំណាក់ចង្អើ ទឹកដីខេត្តកែបខ្លះ កំពតខ្លះ។ ក្រៅពីនោះនៅមានគ្រួសារផ្សេងៗទៀត ពុំទាន់ចូលជាសមាជិកសមាគម។
-ទីផ្សារៈម្រេចស្រស់សំរាប់ទីផ្សារក្នុងប្រទេ សម្រេចស្ងួតសំរាប់នាំចេញទៅប្រទេសអូស្ត្រាលីនិងប្រទេសអឺរ៉ុបមួយចំនួន។
-រដូវប្រមូលផលៈចាប់ពីពាក់កណ្តាល ខែមករា ដល់ខែឧសភា
ទំនាក់ទំនងពាណិជ្ជកម្ម
ក្រុមហ៊ុន Farmlink Ltd
ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
ទំនាក់ទំនងលោក Jerome Benezech ទូរស័ព្ទេលេខ ០១២ ៣៦៥ ៣២១
អ៊ីម៉ែល អាសយដ្ឋានអ៊ីមែលនេះត្រូវបានការពារពីសំបុត្រឥតប្រយោជន៍ផ្សេងៗ។ អ្នកត្រូវការអនុញ្ញាត JavaScript ដើម្បីមើលវា។ / www.farmlink-cambodia.com

