ព្រឹត្តិការណ៏ថៃ្ងនេះ

ដំឡូងមីគឺជាផលិតផលកសិកម្មដែលអាចត្រូវបានយកទៅផលិតជាផលិតផលផ្សេងទៀតដូចជា ៖ អេតាណុល, ចំណីសត្វ និងម្សៅមី ឬ ម្សៅសម្រាប់ចំណី អាហាររបស់មនុស្ស ។ ដោយសារតែមានតម្រូវការទីផ្សារកាន់តែខ្ពស់ ផ្ទៃដីដាំ ដំឡូងមីត្រូវបានពង្រីកពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសនៅក្នុងស្រុកកែវសីមា ។

  • ទំហំផលិតកម្ម ៖ ផ្ទៃដីដាំដុះមានចំនួន ៥.៨០០ ហិកតា, ទទួល ទិន្នផលប្រមាណ ៩០.០០០ តោនក្នុងមួយឆ្នាំ ។
  • ទីផ្សារ ៖ ៧០% នៃទិន្នផលសរុបត្រូវបានផ្គត់ផ្គង់ទៅរោងចក្រកែច្នៃដំឡូងមីនៅក្នុងខេត្តកំពង់ចាម និង ៣០% ទៀតត្រូវបាននាំចេញទៅប្រទេសវៀតណាម ។
  • រដូវប្រមូលផល ៖ ចាប់ពីខែ មករា ដល់ ខែ មេសា ។
  • អាជីវករប្រមូលទិញ ៖ លោក សុខ សេរី ទូរស័ព្ទលេខ 012 848 117 ។

ទំនក់ទំនងពាណិជ្ជកម្ម ៖
មន្ទីរពាណិជ្ជកម្មខេត្ត ៖ ភូមិ ដើមស្រល់, សង្កាត់ មនោរម្យ, ក្រុង សែនមនោរម្យ, ខេត្តមណ្ឌលគីរី ។

ខេត្តមណ្ឌលគីរីជាខេត្តនៅតំបន់ខ្ពង់រាប​ ប៉ុន្តែមានស្រុកចំនួន២ គឺស្រុកកោះញែក​ និងស្រុកកែវសីមា​ មាន​លទ្ធភាព ផលិតស្រូវ/អង្ករ បានយ៉ាងច្រើន​សំរាប់ទីផ្សារក្នុងស្រុក ​និងនាំចេញទៅខេត្តផ្សេង។ អង្ករក្រអូបក្នុង​ស្រុកកោះញែក​មានភាពល្បីល្បាញអាចចាត់ទុកជាផលិតផលឆ្នើមរបស់ខេត្ត​ ដែលអាចលក់បានតំលៃខ្ពស់នៅ​លើ​ទីផ្សារ។

  • ទំហំផលិតកម្ម ផ្ទៃដីដាំដុះមាន ១១,៧៧៧ ហ.ត , ​បរិមាណផលស្រូវ ២២,៩៦៥ តោន/ឆ្នាំ ។
  • ទីផ្សារ ក្នុងប្រទេស

ទំនាក់ទំនងពាណិជ្ជកម្ម ៖
លោក ​អ៊ឹង ​សេង ​ពាណិជ្ជករប្រមូលទិញ ភូមិផ្សារសែនមនោរម្យ ​ខេត្តមណ្ឌលគីរី ។ ទូរស័ព្ទលេខ ៖ ០៩៩ ៨៩៤ ៤៩៥

Sponsor By

អំពីសៀវភៅផលិតផល

សៀវភៅផលិតផលសក្តានុពល ១០ មុខ នឹងបញ្ជាក់ពីផលិតផលសំខាន់ៗ ប្រចាំខេត្ត-ក្រុង(រួមទាំងរាជធានីភ្នំពេញ) ទាំង ២៤ ក្នុងប្រទេសកម្ពុជា ។
វាបង្ហាញពីការផ្គត់ផ្គង់ផលិតផលកម្ពុជា ជាច្រើនប្រភេទ និង ផ្ដល់អោយ អ្នកអាន (អាជីវករ អ្នកនាំចេញ-នាំចូល វិនិយោគិន ប្រព័ន្ធផ្សព្វផ្សាយ សាធារណៈជន ដៃគូអភិវឌ្ឍន៍ និង ភាគីពាក់ព័ន្ធផ្សេងទៀត)

អានអត្ថបទបន្ត....

ទាញយក

ស្ថិតិ

ចំនួន​ទស្សនា​មាតិកា : 789347

ភ្ញៀវលើ​បណ្ដាញ

យើង​មាន ភ្ញៀវ20នាក់ លើ​បណ្ដាញ